Putin ៖ ទំនាក់ទំនងជាមួយអ៊ីរ៉ង់គឺអាទិភាព ក្នុងពេលតានតឹង

បរទេស៖ ក្នុងស្ថានការណ៍កាន់តែតានតឹង នៅមជ្ឈិមបូព៌ា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទំនាក់ទំនងជាមួយអ៊ីរ៉ង់ គឺជារឿងអាទិភាពសម្រាប់ទីក្រុងមូស្គូ ជាការលើកឡើងក្នុងពេលជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃសុក្រ។

លោក ពូទីន បាននិយាយថា ប្រទេសទាំងពីរតែងចែករំលែកទស្សនៈយ៉ាងជិតស្និទ្ធ លើព្រឹត្តិការណ៍ពិភពលោក។ លោកពូទីនបាននិយាយទៀតថា «ទំនាក់ទំនងជាមួយអ៊ីរ៉ង់ គឺជាអាទិភាពសម្រាប់យើង ហើយពួកគេកំពុងអភិវឌ្ឍ យ៉ាងជោគជ័យ»។

ជាការឆ្លើយតប មេដឹកនាំអ៊ីរ៉ង់ បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរគឺ «ស្មោះត្រង់» ។ លោកបាននិយាយទៀតថា ស្ថានភាពនៅមជ្ឈិមបូព៌ាគឺ «ពិបាក» ដោយអះអាងបន្ថែមថា «សហរដ្ឋអាមេរិក និងអឺរ៉ុបមិនចង់ឱ្យស្ថានការណ៍ស្ងប់ស្ងាត់ទេ»។

មេដឹកនាំទាំងពីរបានជួបគ្នា ក្នុងប្រទេសប្រទេសតួកម៉េនីស្ថាន ដែលជារដ្ឋសម្ងាត់បំផុតមួយ របស់ពិភពលោក ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅមជ្ឈិមបូព៌ា ជាមួយនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើរដ្ឋធានី Beirut របស់ប្រទេសលីបង់ ដែលខ្លួននិយាយថា សំដៅទៅលើក្រុមសកម្មប្រយុទ្ធ Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner