ប្រជាពលរដ្ឋសង្កាត់បឹងកុកទទួលបានផ្លូវបេតុងមួយខ្សែ
អត្ថបទដោយ៖
លី ពៅ
កំពង់ចាម៖ ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ខណៈនឹង បានផ្លូវបេតុងមួយខ្សែសម្រាប់ធ្វើដំណើរជំនួសផ្លូវចាស់ដែលលំបាកក្នុងការធ្វើដំណើរ ពិសេសនៅខែវស្សា។
ផ្លូវបេតុងខាងលើត្រូវបានការបើកការដ្ឋានកាលពីចុងសប្ដាហ៍នេះ។ផ្លូវនេះដែលតភ្ជាប់ពីភូមិមេម៉ាយ មកភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ផ្លូវខ្សែប្រវែងផ្លូវ ៤២៤ម៉ែត្រ,ទទឹងផ្លូវ.៨ ម៉ែត្រ,កម្រាស់ 0.១៥ម៉ែត្រ។ជាគម្រាងមូលនិធិ របស់រដ្ឋបាលក្រុងកំពង់ចាម។
លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាមបានថ្លែងថា ការស្ថាបនាផ្លូវនាពេលនេះគឺជាការយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តនិងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។លោករំលឹកថាកន្លងមកផ្លូវមួយខ្សែនេះពុំអាចឆ្លងកាត់បានទេក្នុងរដូវវស្សាដោយទឹកដក់៕
ដោយ៖លី ពៅ
