ខេត្តកំពតបើកវគ្គអប់រំនយោបាយដល់មន្ត្រីបង្គោល និងសកម្មជនគណបក្ស
កំពត៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានបើកវគ្គអប់រំនយោបាយថ្នាក់ខេត្តជំនាន់ទី៩ដល់មន្ត្រី បង្គោលរបស់បក្ស សកម្មជនបក្សនៅមូលដ្ឋាន ពិសេសយុវជនក្នុងកាបក្សចំនួន៧២រូបនៅមន្ទីរគណបក្សខេត្ត កាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ។
លោក ដួង សាវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃគណៈកម្មាធិការ គណបក្សខេត្តកំពតបានឱ្យដឹងថា គោលបំណងនៃវគ្គអប់រំនយោបាយគឺ ទី១.ដើម្បីបង្កើនការយល់ដឹងដល់សិក្ខាកាមមន្ត្រី គណបក្សឱ្យមានមូលដ្ឋានច្បាស់លាស់ ត្រឹមត្រូវ អំពីលក្ខណៈជាប្រព័ន្ធ នៃគោលការណ៍គ្រឹះ អំពីតួនាទី ភារកិច្ចរបស់បក្ស សភាពការបច្ចុប្បន្ន និងនៅពេលខាងមុខ ។ ទី២. ដើម្បីក្តាប់ជាប់ចំពោះតួនាទីដ៏សំខាន់របស់មន្ត្រីបក្សចំពោះគណបក្ស និងបុព្វហេតុរបស់បក្សឆ្លងកាត់ដំណាក់កាលនីមួយៗជាប្រវត្តិសាស្ត្រ និងទី៣. ដើម្បីឈានទៅពង្រឹងទស្សន គោលជំហរ នៃមន្ត្រីបង្គោលរបស់បក្ស រហូតដល់សកម្មជនបក្សនៅក្នុងមូលដ្ឋាន ពិសេសយុវជនក្នុងការអនុវត្តការងារដើម្បីបុព្វហេតុបក្ស
វគ្គអប់រំនយោបាយជំនាន់ទី៩ នេះមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៤ ។ លោកស្រី ពៅ សុធារ៉ា អនុប្រធានគណៈឃោសនាអប់រំគណៈកម្មាធិការកណ្តាលក៏បានអញ្ជើញចូលរួមធ្វើជាគ្រូឧទ្ទេសផងដែរ៕
ដោយ៖ សិលា សារិន