ឯកឧត្តម​ វង្សី វិស្សុត អញ្ជើញប្រគល់គ្រឿងចក្រជូនក្រុម អន្តរាគមន៍ ពិសេសចុះមូលដ្ឋានខេត្តកំពង់ធំ

កំពង់ធំ៖នៅស្នាក់ការគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ កាលពី ថ្ងៃ​ទី១៣ ខែតុលា ឯកឧត្តម វង្សី វិស្សុតសមាជិកគណៈ កម្មាធិការកណ្តា​ល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្ត​កំពង់ធំ​បានអញ្ជើញប្រគល់គ្រឿង ចក្រចំនួន ៩ គ្រឿង រួមមាន៖ ប៊ុលដូហ្សឺរ ១ គ្រឿង, អិចស្កាវ៉ាទ័រ ២ គ្រឿង, រ៉ូឡូ ១ គ្រឿង ,នីវឺឡឺ ១ គ្រឿង, ឡានបែន ២ គ្រឿង ឡានស្រោចទឹក ១ គ្រឿងនិងឡានដឹក​គ្រឿងចក្រ១គ្រឿងជូនដល់ក្រុមអន្តរាគមន៍ពិសេសរបស់ក្រុមការងារ
គណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថា ដោយឃើញពីតម្រូវការ​ចាំ​បាច់របស់ប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំក្រុមការងារ គណបក្សចុះ​មូលដ្ឋានខេត្តកំពង់ធំបានសម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេសដើម្បីអាចធ្វើការជួសជុលនិងសាងសង់ហេដ្ឋារចនា សម្ព័ន្ធសាធារណៈខ្នាតតូច ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាជន។ ក្រុមនេះអាចចេញ​ដំណើរការបានភ្លាមៗ ពេលមានសំណើរទៅលើការជួសជុលផ្លូវ ប្រឡាយ​ទឹក ទំនប់ទឹក និងស្រះសហគមន៍ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ និងលើកកម្ពស់ជីវភាពរស់នៅប្រជាជន។ ក្រុមអន្តរាគមន៍នេះ ក៏អាច​ចល័ត​ដោយប្រើគ្រឿងចក្របានភ្លាមៗ នៅពេលដែលមានការដាច់ផ្លូវ ឬត្រូវជីកប្រឡាយដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃទឹកជំនន់ ឬជួយស្រោច​ស្រូវដោយសារគ្រោះរាំងស្ងួត។ ការងារទាំងនេះ អាចធ្វើបាន​ដោយមិន​ចាំបាច់អន្តរាគមន៍ពីរដ្ឋ។

បើតាមឯកឧត្តម វង្សី វិស្សុត ក្រុមអន្តរាគមន៍ពិសេសនេះ ត្រូវបានចែក​ចេញជាពីរក្រុមគឺ៖ ក្រុមទី១ ទទួលខុសត្រូវលើ ៤ ស្រុកនៅភាគខាងកើត រួមមាន៖ស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក និងស្រុក​សណ្តាន់។ ចំណែកក្រុមទី២ ទទួលបន្ទុកលើ ៥ ក្រុង និងស្រុកនៅ​ភាគខាងលិច រួមមាន៖ក្រុងស្ទឹងសែន ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុក​ប្រាសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក៕
ដោយ​៖ប៊ុន​រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner