អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ព្រួយបារម្ភអំពីភាពតានតឹង កាន់តែខ្លាំងឡើងជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់

អូទ្រីស៖ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ខ្លួនមានការព្រួយបារម្ភអំពីភាពតានតឹងដែលកំពុងកើនឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បន្ទាប់ពីទីក្រុង តេហេរ៉ង់ បានអះអាងថា ខ្លួននឹងឈប់អនុវត្តន៍តាមលក្ខខណ្ឌជាច្រើននៃកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥។

ជាមួយគ្នានេះ អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA លោក Yukiya Amano បានថ្លែងនៅក្នុងសុន្ទរកថាបើកជំនួបប្រចាំត្រីមាសនៃក្រុមប្រឹក្សាអភិបាលថា រូបលោកសង្ឃឹមជឿជាក់ថា មធ្យោបាយជាច្រើនអាចត្រូវបានរកឃើញ ដើម្បីកាត់បន្ថយភាពតានតឹងនាពេលបច្ចុប្បន្នតាមរយៈការចរចា។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃទី០៨ ខែឧសភាថា ខ្លួនលែងពិចារណាអំពីការកំណត់ព្រំដែននៃរោងចក្រផលិតអាវុធបាញ់ក្នុងទឹកធុនធ្ងន់ និងរោងចក្រចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម ដែលបានព្រមព្រៀងថា ជាផ្នែកនៃផែនការសកម្មភាពទូលំទូលាយរួម (JCPOA) កាលពីឆ្នាំ ២០១៥។

វិធានការរបស់ប្រទេសអ៊ីរ៉ង់ បានកើតឡើងមួយឆ្នាំ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនោះ ហើយទីក្រុងវ៉ាស៊ីនតោនបានធ្វើការដាក់ទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមមួយនេះជាថ្មី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner