ព្យុះដ៏កំណាច វ៉ាយុ កំពុងសំដៅមកវាយប្រហារប្រទេសឥណ្ឌា ស្របពេលអាជ្ញាធរឥណ្ឌាត្រៀមជម្លៀសខ្លួនប្រជាជនប្រមាណ៣០ម៉ឺននាក់

ឥណ្ឌា៖ ពលរដ្ឋឥណ្ឌារាប់ម៉ឺននាក់ ដែលកំពុងរស់នៅតាមបណ្តាយឆ្នេរសមុទ្រនៃរដ្ឋ ហ្គូចារ៉ាត់ និង ដែនដី ឌុយ ភាគខាងលិចប្រទេសឥណ្ឌា កំពុងរៀបចំជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ក្រោយអាជ្ញាធរប្រកាសឲ្យដឹងថា ព្យុះស៊ីក្លូន វ៉ាយុ មានល្បឿនខ្យល់បោកបក់ពី១៤០-១៥០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងតែចល័តមកកាន់តំបន់នេះ។

ព្យុះស៊ីក្លូន វ៉ាយុ នេះ ត្រូវបានអាជ្ញាធរឧតុនិយមឥណ្ឌាគណនាថា មានសន្ទុះវាយប្រហារខ្លាំង ហេតុដូច្នេះទើបប្រជាជនដែលងាយរងគ្រោះត្រូវតែភៀសខ្លួនទៅរកទីកន្លែងមានសុវត្ថិភាពជាបន្ទាន់ ដែលស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរសមុទ្រ។

ជាការឆ្លើយតប អាជ្ញាធរឥណ្ឌាប្រចាំរដ្ឋ និងតំបន់ខាងលើនេះ បានត្រៀមជម្រកបណ្តោះអាសន្នប្រមាណ៧០០កន្លែង ដើម្បីទទួលប្រជាជនទាំង៣០ម៉ឺននាក់ រួមជាមួយនឹងក្រុមសង្គ្រោះបន្ទាន់ប្រមាណ៣៩ក្រុមមកពីក្រសួងស្ថាប័ននានា ព្រមទាំងយោធាថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner