បញ្ជូនម្ចាស់គ្លីនិកឯកជនពីរនាក់ដែលធ្វើឱ្យអ្នកជំងឺស្លាប់ ទៅតុលាការ
តាកែវ៖មានហេតុការណ៍មួយបានកើតឡើងនៅស្រុកបាទី ខេត្តតាកែវកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញក្មេងស្រីអាយុ៣ឆ្នាំ យំអោបសាកសពស្ត្រីម្នាក់នៅគុម្ពោតព្រៃ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាបានប្រទះឃើញសាកសពស្ត្រីម្នាក់រួមជាមួយក្មេងស្រីអាយុ៣ឆ្នាំ នៅអង្គុយយំអោបសពនៅក្នុងគុម្ពោតព្រៃនាវេលាម៉ោង៦ និង ៣០នាទីថ្ងៃទី១៩ ខែវិច្ឆិកាលោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ដផង នគរបាលជំនាញសហការជាមួយនគរបាលស្រុកបាទី បានចុះទៅដល់កន្លែងកើតហេតុដើម្បីអនុវត្តតាមជំនាញ។
ក្រោយការពិនិត្យសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនគ្រូពេទ្យពីរនាក់ប្ដីប្រពន្ធ មានឈ្មោះ ហៀង សុងហាក់ ភេទប្រុសអាយុ ៣៧ឆ្នាំ (ប្តី)និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ ជាម្ចាស់គ្លីនិកឯកជន យីហោ សុងហាក់ ម៉ារីណា ។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានព្យាបាលជនរងគ្រោះ ហើយបណ្ដាលឱ្យជនរងគ្រោះស្លាប់ ។ខ្លួនក៏បានដឹកសព
ជនរងគ្រោះមកប្លុងចោលនៅគុម្ពោតព្រៃនេះទៅ។នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាសមត្ថកិច្ចបានកសាងសំណុំរឿង និងនាំខ្លួនគ្រូពេទ្យទាំងពីរនាក់ទៅសាលាដំបូងខេត្ដហើយ ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕



ដោយ៖ តាកែវ