នារីហ្គាហ្សាប្រើសត្វលាអូសរទេះដឹកភ្ញៀវ ផ្គង់ផ្គង់ជីវភាព
បរទេស៖ សត្វលាបាននិងកំពុងផ្តល់ជីវភាពរស់នៅ សម្រាប់ស្ត្រីៗ នៅតំបន់ ហ្គាហ្សា ចំពេលមានសង្រ្គាម ដែលនាំឲ្យខ្វះខាតប្រេងឥន្ធនៈ យ៉ាងខ្លាំង។
ជីវភាពរស់នៅ របស់លោកស្រី Amina Abu Maghasib ពឹងផ្អែកលើសត្វលាមួយក្បាល ខណៈដែលសត្វលានេះ ត្រូវបានប្រើ សម្រាប់អូសរទេះ ផ្តល់សេវាកម្មដឹកជញ្ជូន នៅជុំវិញតំបន់ Gaza។ ហ្គា ហ្សា ជាទីកន្លែងដែលជួបសង្រ្គាម អូសបន្លាយ ជាងមួយឆ្នាំ និងនាំឱ្យមានការខ្វះខាតប្រេងឥន្ធនៈយ៉ាងទូលំទូលាយ សម្រាប់យានជំនិះ។
ថ្លែងនៅតំបន់ Deir el-Balah ភាគកណ្តាល តំបន់ហ្គាហ្សា លោកស្រី អាមីណា បានរៀបរាប់ថា «មុនពេលសង្គ្រាម ខ្ញុំធ្លាប់លក់ទឹកដោះគោ និងទឹកដោះគោជូរ ហើយរោងចក្រ ក៏ធ្លាប់យកទឹកដោះគោ ពីខ្ញុំ ដោយដឹកតាមរទេះ អូស ដោយសត្វលានេះ»។
គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅតំបន់ Gaza កើនឡើងដល់ ៤៤,២០០នាក់ហើយ ចាប់តាំងពីមានការវាយប្រហារសងសឹក របស់អ៊ីស្រាអែល ឆ្លើយតបនឹងពួកហាម៉ាស់-ប៉ាឡេស្ទីន ដែលបានវាយប្រហារចូលទឹកដីអ៊ីស្រាអែល ស្លាប់មនុស្សជាង ១ពាន់នាក់ កាលពីខែតុលា ឆ្នាំ២០២៣៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

