សប្បុរសជនខ្មែរនៅប្រទេសស្វីស បានសាងសង់និងផ្តល់អាគារថ្មី “សាលាមត្តេយ្យធនធាន” ចំនួន ០១ខ្នង០៤បន្ទប់ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
សប្បុរសជនខ្មែរដែលធ្លាប់រស់នៅនិងមានអនុ ស្សាវរីយ៍ដ៏ជូរចត់ក្នុងស្រុកបាណន់ នៅក្នុងសម័យរបបខ្មែរក្រហម ប៉ុល ពត ហើយបច្ចុប្បន្នកំពុងរស់
នៅប្រទេសស្វីស បានផ្តល់ អាគារសាលាមត្តេយ្យ ០១ខ្នង០៤បន្ទប់តាមរយៈជំនួយមនុស្សធម៌ផ្ទាល់ត្រូវបានអាជ្ញាធរនៃរដ្ឋបាលស្រុកបាណន់ ប្រារពនូវពិធីក្រុងពាលីបញ្ចុះបឋមសិលាដើម្បីសាងសង់សំណង់អាគារថ្មី នៃសាលាមត្តេយ្យធនធាន មួយខ្នងដែលស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្ត បាត់ដំបង កាលពីថ្ងៃទី៩មិថុនាម្សឹលម៉ិញនេះក្រោ មអធិបតីឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងតំណាងលោក គៅ ហុង ដែលជាម្ចាស់គម្រោងជំនួយឧបត្ថម្ភផ្ទាល់រស់នៅប្រទេសស្វីស ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំរដ្ឋបាលមូល ដ្ឋានគ្រប់លំដាប់ថ្នាក់និងអស់លោក លោកស្រីជា ថ្នាក់ដឹកនាំបណ្តាស្ថាប័ន មន្ទីរ អង្គភាពនានា ក្នុងខេត្ត និងប្រជាពលរដ្ឋទីនោះយ៉ាងច្រើនកុះករផងដែរ។
តាមរយៈលោក ប៉ែន សារិយោ អភិបាលស្រុកបាណន់ បានឲ្យដឹងថា៖សំណង់អាគារថ្មីដែលគ្រោងសាងសង់នេះគឺជា “សាលាមត្តេយ្យធនធាន” ដែលម្ចាស់ជំនួយកំពុងរស់នៅប្រទេសស្វីសបានផ្តល់ជាចំណងដៃដល់ស្រុកនេះដើម្បីជាការរំលឹកពីអតីតកាលដ៏ជូរចត់ក្នុងរបបខ្មែរក្រហម។ហើយសមិទ្ធផលនេះវានិងឆ្លើយតបពីតម្រូវការចាំបាច់និងជាថ្នាលបណ្តុះនូវធនធានមនុស្សដ៏មានសារៈសំខាន់ក្នុ ងការជួយដល់សង្គមផងដែរ។ ជាពិសេស ដើម្បីជួយដល់កូនចៅ និងក្មួយៗកុមារតូចៗ នៅទីនេះបានចូលរៀនសម្រាប់ថ្ងៃអនាគតខាងមុខ។
តាមការឲ្យដឹងពីលោកអភិបាលស្រុក អាគារមត្តេយ្យសិក្សានេះបានសាងសង់លើផ្ទៃដីជិត០១ ពាន់ម៉ែត្រក្រឡា និងជាអតីតទីតាំងស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា ស្រុកបាណន់ ហើយសំណង់នេះមានបណ្តោយ២០ម៉ែត្រ ទទឹង១០ម៉ែត្រ មាន៤បន្ទប់ ព្រមទាំងមានឃ្លាំងផ្ទុកសម្ភារៈល្បែង ក្មេងៗលេងស្របតាមស្តង់ដារសាលាមត្តេយ្យនៅកម្រិតអន្តរ ជាតិផងដែរ។
ក្នុងនោះក៏មានបំពាក់នូវគ្រឿងសង្ហារឹម បង្គន់អនា ម័យ ទីធ្លាសួនច្បារបំពាក់សម្ភារៈក្មេងលេងជាច្រើ នទៀត ដោយគ្រោងចំណាយថវិកាសរុបជាង១០ ម៉ឺនដុល្លារអាមេរិក។
ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ និង កោតសរសើរ ចំពោះលោក គៅ ហុង ដែលជាម្ចាស់អំណោយនៅប្រទេសស្វីស
តាមរយៈតំណាងរបស់លោក ដែលបានផ្តល់នូវអាគារថ្មីសម្រាប់”សាលាមត្តេយ្យធនធាន”នៅក្នុងស្រុកបាណន់នេះ គឺដោយសារតែលោកធ្លាប់មានអនុ ស្សាវរីយជូរចត់ក្នុងសម័យប៉ុលពតនិងចង់ប្រែក្លា យអតីតកាលជូរចត់នេះ ដោយផ្តល់នូវសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលកំពុងតែបុកគ្រឹះសាងសង់ថ្ងៃនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុ ជា ជាពិសេស គឺជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបាណន់ផ្ទាល់ តាមរយៈសាលាមត្តេយ្យនេះដែលជាថ្នាលបណ្តុះធនធានក្នុងការសិក្សាដល់ក្មួយៗកុមារតូចៗឲ្យបានចូលរៀននៅកម្រិតថ្នាក់មត្តេយ្យសិក្សា។ឯ.ឧអភិបាលខេត្ត ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖កន្លងមកនេះ លោក គៅ ហុង បានរួមចំ ណែកក្នុងការកសាងនូវសមិទ្ធផលជាច្រើននៅទូ ទាំងប្រទេស តាមរយៈសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ដោយក្នុងនោះបានផ្តល់នូវអំណោយមនុស្សធម៌ជាច្រើនដូចជា៖សាលារៀន បង្គន់អនាម័យ អណ្តូងទឹក និ ងស្ពានយោល ចំនួន៦០កន្លែង ក្នុងនោះខេត្តបា ត់ដំបង មានចំនួន០៥កន្លែង ផងដែរ។
ឯ.ឧ អភិបាលខេត្តបាត់ដំបងក៏បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា៖តាមរយៈអាគារសាលាមត្តេយ្យធនធាន នៅទីនេះគឺនិងផ្តល់នូវអត្ថគុណប្រយោជន៍ដ៏មានសារៈសំខាន់ក្នុងការជួយបណ្តុះនូវធនធា នបញ្ញាឆ្លាតវៃ ដើម្បីជម្រុញឲ្យកុមារតូចៗនៅទីនេះ
ក្លាហានមុននិងចូលរៀននៅថ្នាក់ដំបូងរបស់ខ្លួន។
ឯ.ឧក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យរួមគ្នាថែរក្សាសមិទ្ធផលនេះឲ្យគង់វង់ហើយបង ប្អូនដែលជាមាតាបិតារបស់ក្មួយៗនៅទីនេះ ពេល សាលាមត្តេយ្យនេះសាងសង់រួច ត្រូវជម្រុញនិងនាំកូនចៅខ្លួនឲ្យមកចូលរៀននៅទីនេះកុំបីខកខាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )


















