ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងសម្រេចចិត្តពាក់ព័ន្ធសង្រ្គាមពន្ធជាមួយចិន បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល G20 នៅជប៉ុន
អត្ថបទដោយ៖
ហេង វណ្ណា
បារាំង៖ សហរដ្ឋអាម៉េរិក នឹងធ្វើការសម្រេចចិត្តថា តើគួរ ឬមិនគួរបន្តដំឡើងពន្ធលើមុខទំនិញរបស់ចិនបន្ថែមទៀត បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុនក្នុងខែមិថុនានេះ នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ។

មុនជំនួបជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅតំបន់ ន័រមែនឌី ភាគខាងជើងប្រទេសបារាំង លោក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងធ្វើការសម្រេចចិត្តថា តើនឹងធ្វើបែបនោះដែរឬក៏អត់ នៅក្រោយកិច្ចប្រជុំកំពូល G20 ហើយថា លោកនឹងជួបជាមួយលោក ស៊ី ជិនពីង ហើយយើងនឹងឃើញថា តើវានឹងទៅជាយ៉ាងណា?
សូមបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក-ចិន បាននិងកំពុងជួបភាពតានតឹងខ្លាំង ចាប់តាំងពីកិច្ចចរចាដែលសំដៅដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចពិភពលោកទាំងពីរ បានជាប់គាំងកាលពីខែឧសភា កន្លងទៅនេះ៕ម.ន

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។