ក្រុមហ៊ុន CellCard បន្តរកឃើញអ្នកឈ្នះទឹកប្រាក់ចំនួន ២០,០០០ ដុល្លារ ម្នាក់ទៀតហើយ ពីកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃរបស់សែលកាត បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដោយឈ្នះនូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រហូតដល់ទៅ ២០ ០០០ ដុល្លារ ។ លោក មីង យីងហួយ គឺជាជនជាតិចិន នឹងជាអ្នកឈ្នះរង្វាន់២០ ០០០ ដុល្លារ លើកទី ២៧ នៃកម្មវិធីឈ្នះ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ របស់ក្រុមហ៊ុនសែលកាត ក្នុងឆ្នាំនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា វាពិតជាអស្ចារ្យណាស់ដែលក្រុមហ៊ុនសែលកាត អាចចូលរួមជួយផ្លាស់ប្តូរជីវិតរបស់បងប្អូនខ្មែរយើងបាន ជាមួយឱកាសនៃការឈ្នះនូវរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ ហើយអ្វីដែលមិននឹកស្មានដល់នោះ គឺយើងបានសែ្វងរកឃើញអ្នកឈ្នះរង្វាន់ធំចំនួនពីរនាក់ នៅក្នុងកំឡុងពេលគៀកៗគ្នា។ ក៏សូមចូលរួមអបអរសាទរជាមួយលោក មីង យីងហួយ និងក្រុមគ្រួសាររបស់គាត់នូវការឈ្នះរង្វាន់ដ៏មហាសំណាងនេះ។

ប្រសិនបើចាប់អារម្មណ៍ចង់ចូលរួមលេងជាមួយកម្មវិធីផ្សងសំណាងប្រចាំថ្ងៃនេះ អ្នកអាចតេទៅលេខ 8888 ឬផ្ញើសារ “10K” ទៅកាន់ 8888 ហើយបន្ទាប់មក អ្នកនឹងទទួលបានលេខផ្សងសំណាងទាំង ៦ ខ្ទង់។ អ្នកឈ្នះ នឹងត្រូវប្រកាសជារៀងរាល់ថ្ងៃនៅម៉ោង ៦ ល្ងាច នៅលើទំព័រ YouTube របស់ក្រុមហ៊ុនសែលកាត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner