ក្រុមហ៊ុន Huawei ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន MTS ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ 5G នៅរុស្ស៊ី
អត្ថបទដោយ៖
Kien Sereyvuth
រុស្ស៊ី៖ ក្រុមហ៊ុន Huawei របស់ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនទូរគមនាគមន៍រុស្ស៊ី MTS ដើម្បីអភិវឌ្ឍប្រព័ន្ធ 5G នៅក្នុងប្រទេសរុស្ស៊ីនៅក្នុងឆ្នាំ២០១៩-២០២០ ។

ការចុះកិច្ចព្រមព្រៀងរវាង Huawei និង MTS កើតមានឡើងស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងអំពាវនាវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យារបស់ Huawei ដោយសំអាងលើបញ្ហាសន្តិសុខជាតិ ប៉ុន្តែ Huawei បានច្រានចោលរាល់ការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងរវាងទំាងពីរខាងលើនេះ ត្រូវបានចុះហត្ថលេខានាអំឡុងជំនួបរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងម៉ូស្គូ នៅក្នុងថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕ធ.ដ
