រថយន្ត Toyota prius បុករថយន្ត HILUX REVO ត្រង់ចំណុចផ្លូវបំបែកជាបួនក្រឡាប់ផ្ងារជើងម្ខាង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត Toyota prius មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្ត HILUX-REVO ត្រង់ចំណុចផ្លូវបំបែកជាបួនបណ្ដាលឲ្យក្រឡាប់ជើងម្ខាងតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ១០០៣ កែងផ្លូវ ១៩៥២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត Toyota Prius មួយគ្រឿងពណ៌កណ្ដុរប្រមេះទឹក ស្លាកលេខភ្នំពេញ 2R-8562 ធ្វើដំណើរតាមដងផ្លូវ ១៩៥២ ទិសដៅពីលិចទៅកើតក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុករថយន្ត  HILUX- REVO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5459បើកបរជាលក្ខណៈគ្រួសារមានចាស់ក្មេងប្រុសស្រីជាច្រើននាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ១០០៣ ទិសដៅពីជើងទៅត្បូងចំកង់ខាងក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យរថយន្ត HOLUX-REVOជ្រុលទៅមុខជាង២០ម៉ែត្រ ក្រឡាប់ផ្ងារជើងម្ខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។ ចំណែកឯរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះមកដល់ឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបខាងភាគីរថយន្ត Toyota Prius បានចេញសំណងទៅឲ្យរថយន្ត HILUX REVO ចំនួន ១២០០ ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner