ស្ត្រីម្នាក់បានសម្រាលកូននៅលើសាឡាងខណៈដែល ក្រុមគ្រួសារកំពុងបញ្ជូនទៅសម្រាលកូននៅមន្ទីពេទ្យឯខេត្តសៀមរាប
កំពង់ឆ្នាំង៖ ស្ត្រីម្នាក់បានសម្រាលកូកនៅលេីសាឡាងនៅពេលដែលក្រុមគ្រួសារកំពុងបញ្ជូនទៅសម្រាលកូននៅឯខេត្តសៀមរាប ។ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបានកើតឡើងនៅវេលាម៉ោង ៨និង ៣០ នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។

ប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថាស្ត្រីមានផ្ទៃពោះគ្រប់ខែខាងលើ និងក្រុមគ្រួសារបាននាំគ្នាធ្វើដំណើរពីខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងទៅសម្រាលកូននៅឯមន្ទីរពេទ្យខេត្តសៀមរាបពេលជិះរថយន្តឡើងលើសាឡាងកំពុងតែធ្វេីដំណេីរ ឆ្លងកាត់មកដល់ពាក់កណ្ដាលទន្លេ ក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ស្រ្តីខាងលើក៏បានឈឺពោះភ្លាមៗសម្រាលកូនតែម្ដងដោយគ្មានឆ្មបជួយបង្កើតនោះទេគឺបានម្ដាយ និងអ្នកដែលធ្វើដំណើររួមជាមួយជួយ បង្កើតដោយផ្ទាល់ដៃ ។

ប្រភពខាងលេីដដែលបានឲ្យដឹងទៀតថាស្ត្រីមានផ្ទៃពោះឆ្លងទន្លេខាងលេីនោះមានឈ្មោះ ចិត្ត សំណាងកនិកា អាយុ២៨ឆ្នាំ និង ម្ដាយឈ្មោះ ឡាយ លក្ខិណា ឪពុកឈ្មោះ ណាត ជាគ្រូលក់ថ្នាំខ្មែររស់នៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ ក្រោយពេលសាឡាងដល់ច្រាំង រថយន្តក៏បាននាំយកស្ត្រីខាងលើទៅកាន់មណ្ឌលសុខភាពស្រុកកំពង់លែងហើយក៏ត្រូវបានក្រុមគ្រូពេទ្យនៅទីនោះជួយរៀបចំ សម្រួលតាមបច្ចេកទេសជំនាញ សម្រាលកូនផងដែរ ។នៅក្នុងហេតុការណ៍ខាងលេីនេះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពទីនោះបានបញ្ជាក់ប្រាប់ថាស្ត្រីខាងលេីនេះមានសុខភាពល្អប្រសេីជាធម្មតាទេចំណែកឯទារកទេីប នឹងកេីតមកនេះក៏មានសុខភាពល្អប្រសេីរដែរ ។

សូមបញ្ជាក់ផងដែរថានេះគឺជាលេីកទី១ហេីយដែលមានស្ត្រីត្រូវបានសម្រាលកូននៅលេីសាឡាងបែបនេះ និងមិនមានជួបបញ្ហាណាមួយជាយថាហេតុដល់ម្តាយ និងទារកដែលទេីបនឹងសម្រាលនោះឡេីយ៕ធ.ដ
ដោយ៖ សុក្ខារិន