បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus Rx300 មួយគ្រឿងបុកគ្នាជាមួយរម៉កកង់បីចំពេញទំហឹង បណ្តាលឲ្យឡាប់ផ្ងារជើង និងរងរបួសធ្ងន់ម្នាក់
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Lexus Rx300 មួយគ្រឿងបុកគ្នាជាមួយរម៉កកង់បី ដឹកស្រារបៀរចំពេញទំហឹង បណ្តាលឲ្យឡាប់ផ្ងារជើង និងរងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Lexus Rx300 មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2AP-1148 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរម៉កកង់បីខ្លុបដឹកស្រាបៀរមួយគ្រឿងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងដូចគ្នា ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ដោយរថយន្តម៉ាក Lexus Rx300 បើកបរដោយបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកងោកមួយភាំង បានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុករម៉កកង់បី ដឹកស្រាបៀរចំពេញទំហឹង បណ្តាយឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើង ឬឯរម៉កកង់បីរងគ្រោះវិញរងការខូតខាតយ៉ាងដំណំបែកខ្លុបចាក់ស្រាបៀរចោលពេញផ្លូវ ចំណែកឯម្ចាស់រម៉ងកងបីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងឃាតខ្លួនម្ចាស់រថយន្តបង្កភ្លាមៗ រួចក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក និងរម៉ក់កងបីទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ ឆៃ ហួត



