ប្រធានាធិបតីបារាំងថា ការដាក់ពន្ធលើអឺរ៉ុប មិនមែនជាផលប្រយោជន៍របស់អាមេរិកទេ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការដាក់ពន្ធគយលើសហភាពអឺរ៉ុប (EU) មិនមែនជាផលប្រយោជន៍របស់សហរដ្ឋអាមេរិកទេ។

លោក Macron បានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ប្រសិនបើអ្នកចង់ឱ្យអឺរ៉ុបចូលរួមក្នុងការវិនិយោគបន្ថែមទៀតនៅក្នុងសន្តិសុខ… នោះខ្ញុំគិតថា ជាផលប្រយោជន៍របស់អាមេរិក តែអ្នកមិនគួរធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុប ដោយការគំរាមកំហែងវាជាមួយនឹងការដំឡើងពន្ធទេ។

លោក Macron ក៏បានព្រមានដែរថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនដាក់ពន្ធលើវិស័យជាច្រើន នោះវានឹងបង្កើនថ្លៃដើមទំនិញ ហើយនាំមកនូវអតិផរណានៅក្នុងសហរដ្ឋអាមេរិក។

ប្រធានាធិបតីបារាំងរូបនេះ បានពន្យល់ថា ប្រាក់សន្សំជាច្រើនរបស់អឺរ៉ុបកំពុងផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ចអាមេរិក។ ប្រសិនបើអ្នកចាប់ផ្តើមដាក់ពន្ធនៅគ្រប់ទីកន្លែង អ្នកនឹងកាត់ផ្តាច់ទំនាក់ទំនង ហើយវាមិនល្អសម្រាប់ហិរញ្ញវត្ថុនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកឡើយ។

ការអះអាងបែបនេះរបស់លោក Macron កើតឡើងបន្ទាប់ពីលោក Trump កាលពីដើមខែនេះ បានគំរាមសហភាពអឺរ៉ុបជាមួយនឹងពន្ធថ្មី ដោយលើកឡើងពីអតិរេកពាណិជ្ជកម្មដ៏ធំរបស់អឺរ៉ុបជាមួយសហរដ្ឋអាមេរិក៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner