គុណភាពខ្យល់នៅកម្ពុជាគិតនៅថ្ងៃទី២៥ ខែកុម្ភៈគឺល្អណាស់

(ភ្នំពេញ)៖ គុណភាពខ្យល់នៅកម្ពុជាគិតមកត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ឃើញថាទាំងរាជធានីភ្នំពេញ និងបណ្តា​ខេត្ត​មួយចំនួនទៀតបានផ្លាស់ប្តូរមកល្អប្រសើរណាស់។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងពី ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជា​មធ្យមស្មើនឹង៩.៧៤ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

ក្រសួងបានបញ្ជាក់ថា សម្រាប់ពណ៌ខៀវ ដែលបញ្ជាក់​ពី​គុណភាពខ្យល់ល្អណាស់នោះរួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ។

គួរបញ្ជាក់ថា ខេត្តដែលធ្លាប់តែមានសន្ទស្សន៍គុណភាពខ្យល់​ក្រហម ​ឬលឿងនោះ សុទ្ធតែបានប្រែមកខៀវដែល​បង្ហាញ​ពី​គុណភាពខ្យល់ល្អសម្រាប់កម្ពុជា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner