Trump ៖ សហភាពអឺរ៉ុបង្កើតឡើង ដើម្បីបំផ្លាញអាមេរិក
បរទេស៖ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុបត្រូវបានបង្កើតឡើង ដើម្បីបំផ្លាញសហរដ្ឋអាមេរិក។
គេបានដឹងថា ការបង្កើតសហភាព ត្រូវបានលើកទឹកចិត្ត ដោយទីក្រុងវ៉ាស៊ីនតោន ជាច្រើនទសវត្សរ៍។ ប៉ុន្តែ អំឡុងការថ្លែង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានពិពណ៌នាថា សហភាពអឺរ៉ុប មានឫសគល់ នៅក្នុងការប៉ុនប៉ង ដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោក Trump បាននិយាយទៀតថា ហេតុនេះបានជាលោកប្រកាសថា ពន្ធលើផលិតផល របស់សហភាពអឺរ៉ុប នឹងបន្ថែម ២៥ភាគរយ ជាទូទៅ ហើយ លោកបន្តច្រានចោល សេចក្តីប្រាថ្នារបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូ។
លោក Donald Trump បានលើកឡើងម្តងទៀត នូវជំហររបស់រុស្ស៊ីដែលថា បញ្ហានេះហើយ ទើបបណ្តាលឱ្យមានសង្រ្គាម រយៈពេលជាងបីឆ្នាំ មកនេះ។
លោក Trump បាននិយាយ នៅពេលសួរអំពីកិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយ ដើម្បីបញ្ចប់សង្គ្រាមថា «NATO! អ្នកអាចបំភ្លេចបាន…ខ្ញុំគិតថា នោះប្រហែលជាហេតុផល ដែលរឿងទាំងមូល ចាប់ផ្តើមតាំងពីដំបូង»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត