ប្រជាជនប្រេស៊ីលលេងភក់ដើម្បីសេរីភាព

បរទេស ៖ គ្របដណ្តប់ដោយភក់យ៉ាងក្រាស់ ប្រជាជនប្រេស៊ីលបានរីករាយនឹងពិធីបុណ្យប្រពៃណីមួយ តំណាងឲ្យសេរីភាព នៅក្នុងតំបន់ប្រវត្តិសាស្ត្រ Paraty។

មនុស្សរាប់រយនាក់បានរីករាយនឹងការប្រារព្ធពិធីបុណ្យ បែបប្រពៃណី Carnival ក្នុងប្លុក នៃរដ្ឋធានី Rio de Janeiro កាលពីចុងសប្តាហ៍។

ដោយមានដើមកំណើត នៅក្នុងឆ្នាំ១៩៨៦ ជាមួយនឹងក្មេងជំទង់ៗ លេងនៅក្នុងភក់ ក៏បានវិវត្តទៅជាការប្រារព្ធពិធីបុណ្យ ដែលអ្នកចូលរួម មកពីផ្នែកផ្សេងៗ នៃប្រទេសមួយនេះ បង្ហាញពី «ភាពរីករាយ និង សេរីភាព»។

គ្រូបង្រៀនតន្ត្រី អាយុ២៦ឆ្នាំ ឈ្មោះ Gabriela Nunes បាននិយាយថា «ខ្ញុំមានអារម្មណ៍ថា ដូចកូនក្មេងម្តងទៀត»។ លោកស្រីបានបន្ថែមថា «វាមានភាពសេរី រីករាយ និងសម្រាកកាយ ខ្លាំងណាស់»។

ពិធីបុណ្យ Carnival ដែលមនុស្សគ្របដណ្ដប់ដោយភក់ ដង្ហែរក្បួន នៅទីក្រុងឆ្នេរសមុទ្រ ភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ គឺជាប្រពៃណី ដែលមានអាយុកាល រាប់ទសវត្សរ៍ ប៉ុន្តែ សម្រាប់ឆ្នាំ២០២៥នេះ មានការចូលរួមដ៏ច្រើន មិនធ្លាប់មាន ក្នុងរយៈពេល ប្រមាណ៤០ឆ្នាំមកនេះ។ ពួកគេបានរាំ នៅលើឆ្នេរខ្សាច់ ហើយស្រែកថា «អ៊ូហ្កា» មុនពេលដើរ នៅតាមខ្សាច់ យ៉ាងរីករាយ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner