ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនចំនួន ០១នាក់ ឈ្មោះ LIAO JINGQING
នៅវេលាម៉ោង១៥:១០ នាទីរសៀល ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានផ្អាកដំណើរជនជាតិចិនចំនួន ០១នាក់ ឈ្មោះ LIAO JINGQING កើតថ្ងៃទី16/11/1971 កាន់លិខិត ឆ្លងដែនលេខEG0115690ពាក់ព័ន្ធករណីនាំប្រាក់ចំនួន ៨៥៥,០០០ ដុល្លាអាមេរិក ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា។
តាមការសាកសួរបឋម ជនសង្ស័យបបានសារភាព ដូចខាងក្រោម៖
I. ចំលើយសារភាព
+បានចូលមកកម្ពុជាចំនួន០២ លើក ក្នុងនោះលើកទី១ កាលពីថ្ងៃទី 26/05/2019 និងលើកចុងក្រោយ ថ្ងៃទី29/05/2019។
+មុខរបរនៅចិន ៖ ធ្វើការផ្នែកដេគ័រ សណ្ឋាគារ
+គោលបំណងនាំប្រាក់មកកម្ពុជា ដើម្បីវិនិយោគលើផ្នែកដេគ័រ ជាមួយប្អូនជីដូនមួយឈ្មោះ LIAO YUPENG ប៉ុន្តែមិនស្គាល់ឈ្មោះក្រុមហ៊ុន)
+ប្រាក់ខាងលើ បានបើកពីធនាគារឈ្មោះឡុង យៀក ក្នុងទីក្រុងហុងកុង
នាំយកមកកម្ពុជា។
II. វត្ថុតាង
+លិខិតឆ្លងដែនចិនចំនួន១ក្បាល
+ប្រាក់ចំនួន៨៥៥,០០០ដុល្លា (៧២ដុំ)
+ទូរស័ព្ទដៃចំនួន០១គ្រឿង
+កាបូបធំចំនួន០២។
IV. សំណូមពរ
1- ស្នើសុំឃាត់ខ្លួន រក្សាទុកជន សង្ស័យខាងលើនៅន៧ ដើម្បីសាកសួរ និងអនុវត្តនីតិវិធីបន្ត។
2- ស្នើសុំរក្សាទុកវត្ថុតាងនៅ ន៧ ដោយមានបិតស៊ីល ចុះហត្ថលេខា ពីសមាសភាពចម្រុះ និងដាក់កម្លាំងការពារ២៤/២៤ម៉ោង។