រដ្ឋមន្ត្រីក្រសួងការពារជាតិ គ្រោងនឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី នៅប្រទេសសិង្ហបុរី

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនៅថ្ងៃ២៩ឧសភានេះ បានឲ្យដឹងថា សម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្ដិសុខអាស៊ីលើកទី១៨ ( The 18th IISS Shanri-La Dialogue) ដែលនឹងធ្វើឡើងរវាងពីថ្ងៃ៣១ឧសភាដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី។

ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅប្រទេសសិង្ហបុរី គណៈប្រតិភូយោធាកម្ពុជា គ្រោងនឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគី ជាមួយបណ្ដាប្រទេស ពាក់ពន្ធ័ក្នុងតំបន់ផងដែរ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឲ្យដឹងថា ដូចជាឆ្នាំមុនៗដែរ កិច្ចប្រជុំកំពូលសន្ដិសុខអាស៊ីលើកទី១៨ ឆ្នាំ២០១៩ ក្នុងប្រទេសសិង្ហបុរី នឹងផ្ដល់ឳកាសច្រើនសម្រាប់កិច្ចប្រជុំទ្វេភាគី និងពហុភាគីដល់តំណាង និងប្រមុខក្រសួងការពារជាតិទាំងអស់ពីគ្រប់ប្រទេស ដើម្បីពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាស្ដីពីបញ្ហា សន្ដិសុខក្នុងតំបន់។ យោងតាមកម្មវិធី នាយករដ្ឋមន្ត្រីសិង្ហបុរីគ្រោងនឹងអញ្ជើញថ្លែងសុន្ទរកថា បើកកិច្ចប្រជុំនៅថ្ងៃ៣១ឧសភា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner