វិទ្យាស្ថានជាតិអធិការកិច្ចនៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បន្តបើកវគ្គ បណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះនៃការងារអធិការកិច្ច
ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (ទ រ ព អ) បានឲ្យដឹងថា វិទ្យាស្ថានជាតិអធិការកិច្ច បានបន្ត បើកវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពីមូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ជំនាន់ទី២ វគ្គ២ កម្រិត១ ក្នុងឆ្នាំ២០១៩ នៅទីស្តីក្រសួង។ ឯកឧត្តមបានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលបឋមនេះ បានធ្វើឡើងរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី២៧ ខែឧសភាតទៅ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។
បើតាមសុន្ទរកថារបស់ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានដឹងឲ្យថា ដោយមានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង បានជំរុញឲ្យមានការបើកវគ្គបណ្តុះ បណ្តាលវិស័យអធិការកិច្ច ដែលសម្រាប់ឆ្នាំ២០១៩នេះ វិទ្យាស្ថានបានបើកវគ្គចំនួន៣លើករួចមកហើយ និងមានសិក្ខាកាមមកពី គ្រប់ អគ្គនាយកដ្ឋាន និងតាមមន្ទីរគ្រប់ខេត្ត រាជធានី ចំណុះឲ្យក្រសួងមានចំនួន១២៥នាក់ ដោយ បានផ្តល់ ជា វិញ្ញា បនប័ត្រ ជូន សិក្ខា កាម គ្រប់រូប តាមសមត្ថភាពនៃការកណត់និទ្ទេសផងដែរ។
ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ បញ្ជាក់ថា វិស័យអធិការកិច្ចជាវិស័យមួយ ដ៏មានសារសំខាន់ សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈការធ្វើ អធិការ កិច្ចលើគ្រប់ វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភ ដោយ អំណាច និងបាតុភាពអសកម្មនានា។ តែការចុះធ្វើអធិការកិច្ច មិនមែនការវែករកកំហុសដើម្បីរិះ គន់គន់ រាជរដ្ឋាភិបាល នោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការដើម្បីចូលរួមបំពេញបំបន្ថែម សម្រាប់ឈានទៅសម្រេច យុទ្ធសាស្ត្រ ចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអធិការកិច្ចល្អជាស្នូល។ ដោយមានសារសំខាន់នេះហើយ ទើបថ្នាក់ដឹកនាំ ក្រសួងសម្រេចឲ្យ បង្កើតវិទ្យាស្ថានជាតិអធិការកិច្ចឡើង ដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យអធិការកិច្ច។
ឯកឧត្តមបញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ ចេញ នូវផែនការទិសដៅច្បាស់លាស់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឲ្យកាន់តែមានគុណភាព តាម រយៈនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអធិការកិច្ច ឲ្យបានគ្រប់កម្រិតចាប់ពីបឋម មធ្យម និងឧត្តមសិក្សា ស្រប តាមភារកិច្ចធំៗពីរជាសំខាន់ ក្នុងចំណោមភារកិច្ចមួយចំនួនផ្សេងទៀត រួមមាន៖ ទី១ ផ្តល់ការបណ្តុះ បណ្តាល ដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ និស្សិតក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ព័ន្ធ។ ទី២ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ ឯកសារពាក់ព័ន្ធ ក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ពាក់ព័ន្ធ។
បើតាម ឯកឧត្តម ណុប ចាន់ ណារិន្ទ អ្នកនាំពាក្យរបស់ក្រសួង បានបា្រប់ឲ្យដឹងនៅក្រោយពិធីបើកវគ្គថា ៖ វិទ្យាស្ថាន ជាតិ អធិការកិច្ច បានរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងពេញលេញនៅដើមឆ្នាំ២០១៨ បន្ទាប់ពីបានបង្កើតឡើងដោយ អនុក្រិត្យ លេខ ០៣ អនក្រ .បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅ របស់ក្រសួង ទំនាក់ ទំនង ជា មួយ រដ្ឋ សភា ព្រឺទ្ធ ស ភា និងអធិការកិច្ច និងអនុវត្តការងារអនុលោមតាមប្រកាសលេខ០៨៣ ទរពអ.ប្រក ចុះថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្តីពីការប្រព្រិត្តទៅរបស់វិទ្យាស្ថានជាតិអធិការកិច្ច។ អ្នកនាំពាក្យរូបនេះបន្តថា បើទោះ ជាវិទ្យា ស្ថាន ទើប តែបង្កើតឡើងក្តី តែយើងបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ដើម្បីបើកវគ្គបណ្តុះបណ្តាលជាបន្ត បន្ទាប់សម្រាប់មន្ត្រី ជំនាញនូវគ្រប់កម្រិតទាំងនៅក្នុង និង ក្រៅ ប្រទេសប្រកបដោយគុណភាព ហើយធនធានទាំងនេះ កំពុងបម្រើការងារនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព៕ធ.ដ