ទំហំពាណិជ្ជកកម្មរវាងកម្ពុជា និងថៃ ត្រូវរំពឹងថា នឹងកើនឡើងក្នុងចម្លោះពី ១២ ទៅ ១៥%បន្ថែមទៀត ខណៈផលិតផលប្រទេសទាំងពីរកំពុងចរាចរល្អ និងមានតម្រូវការខ្ពស់
ភ្នំពេញ៖ តំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាបបានថ្លែងឱ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ នឹងអាចរំពឹងកើនឡើងចន្លោះចំនួន១២ទៅដល់១៥%បន្ថែមទៀត ស្របពេលដែលផលិតផលនៃប្រទេសទាំងពីរកំពុងមានចរាចរល្អ និងកំពុងតម្រូវការខ្ពស់ ។
លោកស្រី ជីវ៉ាណាន់ វង្សមង្គល តំណាងពាណិជ្ជកម្មថៃប្រចាំខេត្តសៀមរាប បានលើកឡើងបែបនេះនៅក្នុងពិធីបើកសម្ពោធពិព័រណ៍ពាណិជកម្មថៃ Thailand Products Expo 2019 ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ ។

នាឱកាសនោះ លោកស្រី ជីវ៉ាណាន់ វង្សមង្គល បានបញ្ជាក់ថា ចំពោះការតាំងពិព័រណ៍លើកនេះ មានក្រុមហ៊ុនជាច្រើនបាននាំយកផលិតផលប្លែកៗ និងមានគុណភាពមកចូលរួមការតាំងពិព័រណ៍ សម្រាប់ការបម្រើសេវាជូនអតិថិជន ជាពិសេសបានធ្វើឲ្យប្រជាពលរដ្ឋខ្មែមានទំនុកចិត្តនៅលើផលិតថៃ ព្រោះផលិតផលថៃបានផ្តល់នូវផលិតផលដែលមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់គ្រប់ៗរូប ។ លោកស្រីបន្តថា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលផលិតផលនេះ ប្រទេសថៃបានប្រកាន់ភ្ជាប់អំពីគុណភាព និងស្តង់ដារផលិតផល ជាក់ស្តែងនៅក្នុងឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ រំពឹងថា អាចនឹងរំពឹងកើនឡើងចន្លោះចំនួន១២ទៅដល់១៥%បន្ថែមទៀត ខណៈកាលពីឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងត្រឹម១២%ប៉ុណ្ណោះ ។

ពាក់ព័ន្ធការតាំងពិពិរណ៍ថៃនេះដែរ លោកឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា បានមានប្រសាសន៍ថា ក្រោយពីធ្វើសមាហរណកម្មទីផ្សារសេដ្ឋកិច្ចអាស៊ានមក ការធ្វើពាណិជ្ជកម្មរវាងប្រទេសក្នុងអាស៊ាន ថៃនៅតែជាប្រទេសមួយនាំចូលផលិតផលច្រើនជាងគេ ជាផលិតផលមានគុណភាព និងតម្លៃសមរម្យ ដែលអាចឱ្យប្រជាជនខ្មែរយើងទិញយកទៅប្រើប្រាស់ ជំនួសការនាំចូលមកពីសហគមអឺរ៉ុប តួយ៉ាងផលិតផលតាំងពិព័រណ៍ថៃរយៈពេល៤ថ្ងៃនេះ ក៏ជាឱកាសស្វែងរកដៃគូពាណិជ្ជកម្ម និងការផ្លាស់ប្តូបទពិសោធន៍ផ្សេងៗក្នុងការអភិវឌ្ឍ និងស្វែងរកទីផ្សាររបស់ខ្លួនផងដែរ ។

សូមបញ្ជាក់ថា ការរៀបពិរព័ណ៌ពាណិជកម្មថៃ Thailand Products Expo 2019 នៅមជ្ឈមណ្ឌលសន្និបាត និងពិរពិណ័កោះពេជ្រនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ សរុបមានចំនួន២០០ស្តង់ ក្នុងនោះរួមមាន ផលិតផលគ្រឿងអគ្គិសនី គ្រឿងសំអាង វត្ថុអនុស្សាវរិយ៍ សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងទំនិញ OTOP ថៃជាដើម ៕ធ.ដ




