វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃការប្រកួត Miss Cosmo Cambodia ២០២៥ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន

(ភ្នំពេញ)៖ វគ្គពាក់កណ្តាលផ្តាច់ព្រ័តរបស់Miss Cosmo Cambodia 2025 ដែលបានរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកចូលរួម និងទស្សនិកជន ខណៈត្រូវបានរំពឹងទុកយ៉ាងខ្ពស់ គឺជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងឧស្សាហកម្មបវរកញ្ញារបស់ប្រទេសកម្ពុជា ដោយបានប្រមូលផ្តុំនូវបវរកញ្ញាសម្រស់លំដាប់កំពូល មុខមាត់ថ្មី រួមទាំងអ្នកឧបត្ថម្ភដែលបំបែកកំណត់ត្រា។

នេះគេអាចចាត់ទុកបានថា ជាកម្មវិធីប្រកួតសម្រស់លើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញដៃគូរសហការដ៏ខ្លាំងបែបនេះ។ ព្រឹត្តិការណ៍នេះដែរបានធ្វើឱ្យ Miss Cosmo Cambodia ក្លាយជាវេទិកាឈានមុខគេសម្រាប់ការពង្រឹងសមត្ថភាព សម្រស់ និងតំណាងទូទាំងពិភពលោក។

តាមការឲ្យដឹងពី លោកស្រី Fiffany Vu នាយកជាតិ (National Director)របស់ Miss Cosmo Cambodia បានលើកឡើងនូវចំណាប់អារម្មណ៍ថា ក្នុងនាមជា នាយកជាតិ មួយរូប លោកស្រីពិតជាមានភាពសប្បាយរីករាយដែលឃើញបងប្អូនប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំង ចូលរួមទស្សនាដោយផ្ទាល់ និងតាមទូរទស្សន៍ និងផេកផ្លូវការមួយចំនួនរបស់កម្មវិធី Miss Cosmo Cambodia យ៉ាងច្រើនកុះករ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តនេះ ពិសេសលោកស្រី សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការយ៉ាងល្អជាមួយកម្មវិធីមួយនេះ។

ចំណែក លោកជំទាវ កេន អច្ឆរ៉ា ម្ចាស់ផលិតផលក្រុមហ៊ុន Morea ដែលជាម្ចាស់ឧបត្តម្ភធំរបស់ Miss Cosmo Cambodia បានប្រាប់អ្នកសារព័ត៌មានថា សម្រាប់រាត្រីពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្នុងនាមជាគណកម្មការមួយរូបក្នុងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិនេះគឺនាងខ្ញុំពិតជាមានមោទនភាពជាខ្លាំងសម្រាប់បេក្ខភាពគ្រប់រូបរបស់កម្ពុជានៅក្នុងរាត្រីនេះ ដែលគ្រប់គ្នាពោរពេញទៅដោយ ទេពកោសល្យ ទំនុកចិត្ត និងភាពក្លាហានដណ្ដើមយកម្កុដតែម្ដង។ ជាពិសេស នាងខ្ញុំទន្ទឹងរង់ចាំមើលបេក្ខភាពដែលមានទេពកោសល្យទាំងអស់ដែលនឹងបង្ហាញទេពកោសល្យ និង សម្ថតភាពរបស់គាត់មានទាំងអស់បញ្ជេញនៅយប់នេះ។

លោកជំទាវម្ចាស់ផលិតផល Morea រូបនេះ បញ្ជាក់ទៀតថា «ចំពោះម្ចាស់មកុដនឹងក្លាយជា BA របស់ Morea ហើយលើសពីនេះទៀត យើងមិនកំណត់ត្រឹមតែអ្នកឈ្នះនោះទេ។ យើងនឹងផ្តល់ឱកាសដល់អ្នកឈ្នះម្នាក់សម្រាប់ពានរង្វាន់ “Grow Skin” ដែលយើងនឹងផ្តល់ឱកាសដល់ BA របស់ម៉ូរៀផងដែល។

គួរបញ្ជាក់ថា ការប្រកួតប្រជែង Miss Cosmo Cambodia ២០២៥ គឺមិនគ្រាន់តែជាការប្រកួតប៉ុណ្ណោះទេ តែវាជាចលនាដែលអបអរសម្រស់ ភាពវៃឆ្លាត និងឥទ្ធិពលផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ
រូប ៖ គ្រី សម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner