យុទ្ធសាស្ត្រ “ព៤ជ៤” គឺជួយដល់រាជរដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបង្ហាញពីយុទ្ធសាស្ត្រ “ព៤ជ៤” ដែលជាកត្តាលីករជួយដល់ការងាររដ្ឋាភិបាលលើ «ការកែទម្រង់និងអភិបាលកិច្ច» ជួយត្រង់ថា សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច នឹងត្រូវរៀបចំឡើងដើម្បីអនុវត្តក្នុងក្រមខណ្ឌទូទាំងប្រទេស។

នៅចំពោះថ្នាក់ដឹកនាំ  ថ្លែងក្នុងអង្គសិក្ខាសាលា និងមន្ត្រីរាជការនៃក្រសួងអធិការកិច្ច តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពថវិកាទាំងអស់ និងមន្ទីរអធិការកិច្ចរាជធានី-ខេត្ត នៅសណ្ឋាគារសាន់ & មូន រីវើសាយ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន បានលើកឡើងថា គោលបំណងរបស់សិក្ខាសាលាថ្ងៃនេះ គឺដើម្បីពិនិត្យពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការរៀបចំ សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដើម្បីផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច។

ឯកឧត្តម សុខ សូកេន ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានដាក់ឱ្យអនុវត្តតាំងពីខែធ្នូ ឆ្នាំ២០០៤ និងជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជន តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលមានស្នូលផ្ដោតលើ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច»។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួងអធិការកិច្ច ដែលបានសហកាជាមួយអង្គភាពពាក់ព័ន្ធដើម្បីរៀបចំសៀវភៅគោលការណ៍ណែនាំរួមនាពេលកន្លងមក និងសំណូមពរដល់អង្គសិក្ខាសាលាទាំងមូលឱ្យចូលរួមពិភាក្សាគ្នាឱ្យបានផុលផុស ដើម្បីធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀតនូវ សៀវភៅគោលការណ៍ណែនាំរួមស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕

🌐Telegram (https://t.me/soksokensocial)
🌐Facebook (https://www.facebook.com/sok.soken.kh?mibextid=JRoKGi)
🌐Instagram (https://www.instagram.com/sokensok)
🌐Youtube (https://www.youtube.com/@soksokensocial-Cambodia)
🌐Tik Tok (https://www.tiktok.com/@soksokensocial)

🌐ក្រសួងអធិការកិច្ច (http://t.me/MOInspection)
🌐ក្រសួងអធិការកិច្ច (https://www.facebook.com/inspection.gov.kh/)
🌐MIns Website (https://inspection.gov.kh/)

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner