ក្រុមយុវជនមន្ទីរអប់រំខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ០-០ វគ្គជម្រុះជុំទី១ ពានរង្វាន់ G-Park ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមម្ចាស់ផ្ទះ យុវជននៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តក្រចេះបានត្រឹមស្មើគ្នា ០:០ ជាមួយ ក្រុមភ្ញៀវ ខេត្តត្បូងឃ្មុំ កាលពីម្សិលមិញ នៅក្នុងការប្រកួតជម្រុះជុំទី១ នៃពានរង្វាន់ G-Park យុវជនអាយុក្រោម ១៥ឆ្នាំ លើកទី១ រដូវកាល ២០១៩ ។
ក្រុមយុវជនទាំងពីរនឹងត្រូវកាត់សេចក្តីនៅជើងទី២ មួយប្រកួតទៀត ដើម្បីសម្រេចថាតើក្រុមណាជាក្រុម ខ្លាំងឡើងមកប្រកួតជុំទី២ ដែលជុំផ្តាច់ព្រ័ត្រ មាន៦ក្រុម ។

សម្រាប់២ក្រុម ដែលត្រូវបានគណៈកម្មការប្រកួតរកឃើញ កាលពីពេលកន្លងទៅនោះ គឺក្រុមយុវជន អាយុក្រោម១៥ឆ្នាំនៃមន្ទីរអប់រំយុវជន ខេត្តកំពង់ឆ្នាំង ក្រោយទម្លាក់ក្រុមយុវជនមន្ទីរអប់រំយុវជន ខេត្តកណ្ដាល ដោយលទ្ធផលទាំងពីរជើង ១១:១ និង១ក្រុមទៀត គឺក្រុម U-15 ខេត្តបន្ទាយមាន ជ័យ ដែលបានយកឈ្នះក្រុម U-15 ខេត្តបាត់ដំបង ទាំងពីរជើង ដោយលទ្ធផល ៥:៤ ។

ព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនអាយុក្រោម១៥ឆ្នាំនេះមានក្រុមមន្ទីរអប់រំ យុវជន និងកីឡានានាចំនួន ១០ខេត្តបានចូលរួម ក្នុងនោះខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកណ្ដាល ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តកំពត ដោយបែងចែកជា២ដំណាក់កាល ទី១៖ ការប្រកួតជម្រុះតាមខេត្ត ដោយខេត្តនីមួយៗ ត្រូវធ្វើម្ចាស់ផ្ទះម្នាក់ម្ដង និងទី២៖ក្រុមទទួលជ័យជម្នះ ៥ក្រុម រួមទាំងក្រុមចាញ់ល្អជាងគេ១ក្រុមនឹងត្រូវឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានវិសាខា ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner