រញ្ជួយដីកើតមានក្បែរព្រំដែនថៃ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ នៅថ្ងៃអាទិត្យនេះ មានការរញ្ជួយដី ជាច្រើនលើក បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជិតព្រំដែនប្រទេសថៃ ពោលគឺនៅភាគពាយព្យ នៃខេត្តចំនួនពីរ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
នាយកដ្ឋានអង្កេតការរញ្ជួយដី នៃនាយកដ្ឋានឧតុនិយមថៃ បានរាយការណ៍ថា រញ្ជួយដី តិចតួច និងការរញ្ជួយដីខ្នាតតូច បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ក្បែរនឹងខេត្ត Mae Sai និង Mae Hong Son របស់ថៃ កាលពីព្រឹកថ្ងៃទី៨ ខែមិថុនានេះ។
នាយកដ្ឋាន បានរាយការណ៍ថា គ្រោះរញ្ជួយដីទាំងនេះ មានកម្រិត ២.២រ៉ិចទ័រ, ៣.២រ៉ិចទ័រ ព្រមទាំង ២.៩ រ៉ិចទ័រ នេះបើតាម កាសែត The Nation ដដែល៕
ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ