ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និង ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានដឹកនាំកិច្ចប្រជុំរួមគ្នាដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីប្រៃសណីយ៍
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំរួមគ្នាដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីវិស័យប្រៃសណីយ៍ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចពិភាក្សានេះ រៀបចំឡើងដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងច្បាប់ស្ដីពីប្រៃសណីយ៍ សំដៅធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ កាន់តែគ្រប់ជ្រុងជ្រោយនិងពេញលេញ ជាពិសេសមានការចូលរួមពីតួអង្គពាក់ព័ន្ធ ក្នុងគោលបំណងធ្វើឱ្យវិស័យប្រៃសណីយ៍កាន់តែមានការរីកចម្រើន៕
ដោយ ៖ ង៉ាន់ ទិត្យ




ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕