ក្រសួងធនធានទឹកនាំចូលសាឡង់បូមសម្រួលចរន្តទឹកនេះ សម្រាប់កិច្ចអន្តរាគមន៍ការងារជលសាស្ត្រ

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបាននាំចូលសាឡង់បូម សម្រួលចរន្តទឹក សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍​ការងារ​ជលសាស្ត្រ​។ គ្រឿងចក្រនេះនឹងជួយដល់ការងារសម្រួលជលសាស្រ្តដែលមានបញ្ហា។

សាឡង់បូមសម្រួលចរន្តទឹកនេះបាននាំចូលពីប្រទេសចិន តាមរយៈក្រុមហ៊ុន Shandong Haohai Dredging Equipemnt Co, Ltd. មានប្រវែងបណ្តោយ ៤២,៨ ម៉ែត្រ និងទទឹង ៧,១ម៉ែត្រ មានលំហូរបូមអតិបរមា ៥០០​ម៉ែត្រគូបក្នុងមួយម៉ោង និងអាចបូម បានជម្រៅរហូតដល់ ១៤,៩ម៉ែត្រ ។មានសមត្ថភាពអាចបូមខ្សាច់ទន្លេ ឬដីភក់​ក្នុងទន្លេមេគង្គ និងបឹងទន្លេសាប ដែលជាតំបន់មានដីភក់ ច្រើន។

សាឡង់នេះបានបំពាក់ដោយម៉ាស៊ីន Cummins របស់អាមេរិកចំនួន ២គ្រឿង ក្នុងនោះ ម៉ាស៊ីនទី១ មានកម្លាំង ៧៤៦ គីឡូវ៉ាត់ និងម៉ាស៊ីន ទី២ មានកម្លាំង ២៦១គីឡូវ៉ាត់ ដែលមានបំពង់បូម ប្រវែងសរុប ៥២៥ម៉ែត្រ ជាមួយអង្កត់ផ្ចិតខាងក្នុង ៤៥០មីលីម៉ែត្រ៕
អត្ថបទនិងរូបភាព៖ក្រសួងធនធានទឹក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner