អភិបាលរងខេត្តបាត់ដំបង បានជំរុញឲ្យអាជ្ញាធរ ស្រុក-ក្រុង ឃុំ-សង្កាត់ ពេលត្រឡប់ទៅវិញ ត្រូវតែបំពេញតួនាទីខ្លួនដើម្បីឲ្យឆ្លើយតបពីការអប់រំពល រដ្ឋឲ្យបញ្ឈប់នូវការបន្ទោរបង់ពាសវាលពាសកាល និងចូលរួមការប្រើប្រាស៎បង្គន់អនាម័យក្នុងមូលដ្ឋានខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

 ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានថ្លែងឲ្យដឹង នៅក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលថ្នាក់ខេត្តថា៖វគ្គនេះផ្តោតសំខាន់នូវគោលបំណងដើម្បីពង្រឹងសមត្ថភាពដែលជា អ្នកដឹកនាំ។ ជាពិសេសគឺ៖ការចែករំលែកនូវបទពិសោធន៍ពីការរៀនសូត្រ ពីគ្នាទៅ វិញទៅមក។ក្នុងការត្រៀមលក្ខណៈ ដើម្បីយកទៅបង្រៀនបន្តទៅដល់ក្រុមប្រឹក្សាឃុំសង្កាត់នៅតាមក្រុង ស្រុកគោលដៅរបស់ខ្លួនដើម្បីឲ្យមានប្រសិទ្ធិភាពខ្ពស់ឆ្លើយតបទៅនឹងគោលដៅរបស៎ម្ចាស់គម្រោងនិងដៃគូអនុវត្តកម្មវិធីមួយនេះ ដោយមានក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តបាត់ដំបង និងអង្គការ ” វតធីសេត”ដែលជាដៃគូនៃគម្រោងមួយនេះ។

      ឯកឧត្តម  សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ជាអធិបតីបើកវគ្បណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ខេត្ត ក្រុង ស្រុក ស្តីពី ការអប់រំភាពជាអ្នកដឹកនាំ ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃ
ទី៩-១០ ខែកក្កដា២០២០នេះ នៅសាលប្រជុំសាលាខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២០នេះ។
 
      តាមរយៈនៃវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមដែលជាគ្រូបង្គោលនេះគឺមានតួនាទីក្នុងការទទួលយកនូវពុទ្ធិនិងចំណេះដឹងដែលបានមកពីបទឧទ្ទេសរបស់ក្រុមគ្រូៗថ្នាក់ជាតិ ដែលមកពីស្ថាប័នទាំង៣ដូចជា៖ គ្រូឧទ្ទេសមកពីក្រសួងមហាផ្ទៃ,ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងាររ នៃ ដៃគូអង្គការវ័តធឺសេត ដើម្បីយកទៅបញ្ជ្រាបឲ្យបានយល់ដឹងទៅដល់ ឃុំ សង្កាត់ ដែលជាថ្នាក់ប្រតិបត្តិករផ្ទាល់ លើការអនុវត្តនូវការធ្វើអនាម័យឲ្យបានស្អាតនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យប្រកបដោយប្រសិទ្ធភាព។

       ថ្លែងនៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលរងខេត្តបាត់ដំបង ក៏បានថ្លែងសង្កត់ធ្ងន់ទៀតថា៖ ដើម្បីជម្រុញកិច្ចការនេះឲ្យបានជោគជ័យ គឺ៖ប្រតិបត្តិករដែលជាអាជ្ញាធរមូលដ្ឋាន ឃុំ-សង្កាត់នេះហើយដែលជាអ្នកជម្រុញដល់ប្រជាពលរដ្ឋខ្លួនដែលរស់នៅក្នុងទីជនបទ ឲ្យបញ្ឈប់ពីការបន្ទោរបង់ពាសវាលពាសកាលជាបន្តទៀត ដោយត្រូវរួមគ្នា ក្នុងការប្រើប្រាស់បង្គន់អនាម័យក្នុងសហគមន៍ខ្លួន ដើម្បីកុំឲ្យរីករាលដាលនៃជម្ងឺឆ្លងផ្សេងៗបាន និងរក្សានូវបរិស្ថានបានល្អ។ដើម្បីឲ្យសមស្របទៅនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួងមហាផ្ទៃ និងការឆ្លើយតបនៃផែនការជាយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអង្គការដៃគូរ ( វ័តធើសេដ )ផងដែរ។

      ជាមួយនិងការផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គនេះឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបានថ្លែងសង្កត់ធ្ងន់ដូច្នេះថា៖គឺមានតែអាជ្ញាមូលដ្ឋានរបស់យើងទេ ដែលអាចធានាធ្វើភាពជាម្ចាស់ ក្នុងក្របខ័ណ្ឌ នៃ ស្វ័យភាពមូលដ្ឋាន និងជាអ្នកធ្វើឲ្យផែនការសកម្មភាពថ្នាក់ខេត្តនៅជំហ៊ានទី២សម្រាប់ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ទទួលបាននូវភាពជោគជ័យ  ដោយជម្រុញនិងខិតខំធ្វើយ៉ាងណាឲ្យមូលឃុំសង្កាត់នៅតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង បញ្ឈប់នូវការបន្ទោរបង់ពាសវាលពាសកាល និងងាកមកប្រើប្រើប្រាស់នួវបង្គន់អនាម័យឲ្យបាន១០០% នៅថ្ងៃអនាគតឆាប់ៗនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner