សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងជួបជុំគ្នារបស់ ស.ស.យ.ក (Walking Solidarity) ដើរដោយថ្មើរជើង មានអ្នកចូលរួម កើនឡើងរហូតដល់ជាង ១០ម៉ឺននាក់ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ។
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ការជួបជុំគ្នារបស់ ស.ស.យ.ក (Walking Solidarity) ដើរដោយថ្មើរជើងនេះ គឺជាព្រឹត្តិការណ៍មួយ បង្ហាញពីការសាមគ្គីភាពជាធ្លុងមួយរបស់ជួរមុខ និងជួរក្រោយ ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើង ដែលកំពុងប្រឈមជាមួយកងទ័ពថៃ ។
ប្រសាសន៍ថ្លែងឡើង ខណៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងពិធីបិទមហាសន្និបាត វិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ៕
ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។