លោក Trump ថា ការដករុស្ស៊ីចេញពីក្រុមប្រទេស G8 គឺជាកំហុស ទើបមានសង្គ្រាមអ៊ុយក្រែន

អូតាវ៉ា ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានហៅការសម្រេចចិត្តដករុស្ស៊ីចេញពីក្រុមប្រទេសលោកខាងលិចមានសេដ្ឋកិច្ចធំៗទាំង៨ ឬG8 ថាជាកំហុសដ៏ធំមួយ ដោយលើកហេតុផលថា វត្តមានរបស់រុស្ស៊ីអាចជួយទប់ស្កាត់ការកើនឡើងជម្លោះអ៊ុយក្រែន។

ថ្លែងនៅឯពិធីបើកកិច្ចប្រជុំកំពូលមេដឹកនាំ G7 ក្នុងប្រទេសកាណាដា កាលពីថ្ងៃចន្ទ លោកប្រធានាធិបតី Trump បានរំលឹកថា រុស្ស៊ីធ្លាប់ជាផ្នែកមួយនៃក្រុមប្រទេសនេះពីមុនមក។

ក្នុងកំលុងកិច្ចប្រជុំកំពូលលើកដំបូងជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney មេដឹកនាំអាមេរិករូបនេះបានគូសបញ្ជាក់ថា ក្រុមប្រទេស G7 ធ្លាប់ជា G8។ អតីតប្រធានាធិបតីអាមេរិក លោក Barak Obama និងអតីត នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau គឺជាអ្នកដែលមិនចង់ឱ្យមានវត្តមានរុស្ស៊ីចូលរួមមកវិញ។

កន្លងមក លោកប្រធានាធិបតី Trump បានរិះគន់ម្តងហើយម្តងទៀត អំពីការដកសមាជិកភាពរបស់រុស្ស៊ី ហើយតែងតែបំផុសគំនិតនៃការនាំយកទីក្រុងមូស្គូ ចូលក្រុមប្រទេស G8 វិញ ក្នុងអំឡុងអាណត្តិដំបូងរបស់គាត់ ទោះបីជាសំណើនេះ ត្រូវបានច្រានចោលដោយសមាជិកផ្សេងទៀតទាំងអស់ក៏ដោយ។

សូមរម្លឹកថា រុស្ស៊ីបានចូលរួមជាមួយក្រុមប្រទេស G7 ក្នុងឆ្នាំ១៩៩៧ ក្នុងនោះរួមមានប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ដែលជាសមាជិកមិនរាប់បញ្ចូល។

នៅពេលនោះ សមាជិកភាពរបស់ទីក្រុងមូស្គូត្រូវបានផ្អាកនៅក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបង្រួបបង្រួមរបស់តំបន់គ្រីមៀជាមួយរុស្ស៊ី ហើយក្រុមប្រទេស G8 បានត្រលប់ទៅជា G7 វិញ។

តំបន់គ្រីមៀបានបោះឆ្នោតផ្តាច់ខ្លួនចេញពីអ៊ុយក្រែន ហើយក្លាយជាផ្នែកមួយនៃទឹកដីប្រទេសរុស្ស៊ី តាមរយៈការបោះឆ្នោតប្រជាមតិមួយ បន្ទាប់ពីរដ្ឋប្រហារ Maidan គាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner