ពលរដ្ឋស៊ីរីអង្គុយមើលមីស៊ីលអ៊ីរ៉ង់-អ៊ីស្រាអែល
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស ៖ ប្រជាជនស៊ីរីបានអង្គុយមើលកាំជ្រួចមីស៊ីល ដែលហោះកាត់ផ្ទៃមេឃ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល ធ្វើការបាញ់ដាក់គ្នា ទៅវិញទៅមក។
ប្រជាជនស៊ីរី នៅក្នុងរដ្ឋធានី ដាម៉ាស់ កាលពីថ្ងៃព្រហស្បតិ៍ បានមើល ពីលើដំបូលអគារ ខណៈដែលអ៊ីរ៉ង់ និងអ៊ីស្រាអែល បានបាញ់ប្រហារគ្នា ឈានចូលដល់ថ្ងៃទី៦ នៃការប្រឈមមុខ ដ៏ខ្លាំងក្លាបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ បង្កឱ្យមានការភ័យខ្លាចថា ជម្លោះនឹងកើនឡើង រីករាលដាល ពាសពេញតំបន់ មជ្ឈិមបូព៌ា។
លោក Bashir Baddour ដែលធ្វើការជាមេធាវី បាននិយាយថា «ខ្ញុំឡើងទៅលើដំបូល ដូច ជនជាតិស៊ីរី ដទៃទៀតដែរ ដើម្បីមើលកាំជ្រួច ដែលហោះកាត់មេឃ»។
លោកបានបន្ថែមថា «ខ្ញុំមើលនេះ មិនមែនដោយភាពរីករាយទេ ប៉ុន្តែ សង្ឃឹមថា ពន្លឺដ៏មហិមាបំភ្លឺមេឃ ទាំងនោះ នឹងរលត់ទៅវិញ ឆាប់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត




លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ