អ៊ីរ៉ង់រញ្ជួយដីចំពេលមានសង្គ្រាមជាមួយអ៊ីស្រាអែល

បរទេស ៖ រញ្ជួយដីកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារប្រទេសអ៊ីរ៉ង់ ចំពេលមានសង្រ្គាម ជាមួយអ៊ីស្រាអែល ប្រមាណជា១សប្តាហ៍ មកហើយ នេះបើតាមទីភ្នាក់ងារជំនាញរបស់អាមេរិក ហៅកាត់ USGS។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS អះអាងថា ការរញ្ជួយបានអង្រួន ភាគខាងជើង ប្រទេស កាលពីថ្ងៃសុក្រ ខណៈដែលអ៊ីស្រាអែល បានវាយលុកប្រទេសអ៊ីរ៉ង់ ដោយបាញ់តាមអាកាស ម្តងហើយម្តងទៀត តែខ្លួន ក៏បានបាញ់តបត វិញដែរ។

ទីភ្នាក់ងារ USGS បាននិយាយថា គ្រោះរញ្ជួយដី បានវាយប្រហារ នៅជម្រៅ ១០គីឡូម៉ែត្រ ចម្ងាយ ប្រហែល ៣៧គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុង Semnan ។ USGS បញ្ជាក់ថា រញ្ជួយដីមានកម្រិត ៥.១រ៉ិចទ័រ តែ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់វិញ អះអាងថា ការរញ្ជួយដីនេះ មានកម្លាំង ៥.៥ រ៉ិចទ័រ។

ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មានផ្លូវការអ៊ីរ៉ង់ IRNA បានរាយការណ៍ថា មិនមានអ្នកស្លាប់និងរបួសទេ ហើយមានតែ “ការខូចខាតតិចតួច ប៉ុណ្ណោះ។ ប្រភពបន្តថា ការញ័រ ក៏កើតមាន នៅក្នុងរដ្ឋធានី តេហេរ៉ង់ ផងដែរ ដែលមានចម្ងាយប្រហែល ១៥០ គីឡូម៉ែត្រ ពីទីក្រុង Semnan៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner