អ្នកនាំពាក្យក្រសួងការបរទេសថា និស្សិតកម្ពុជា ៨០នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់កម្ពុជាវិញ នៅល្ងាចនេះ
ភ្នំពេញ៖ ឯ,ឧ កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ថា និស្សិតកម្ពុជាចំនួន ៨០នាក់ ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញ នៅល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។
ឯ,ឧ បានបញ្ជាក់ថា ដោយមានកិច្ចសហការល្អ និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជាចំនួន ៨០នាក់ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង ១៧ និង ២៥នាទី ថ្ងៃដដែល ៕