កាលពី៤៨ឆ្នាំមុន សមមិត្ត ហ៊ុន សែន ព្រមទាំងយុទ្ធមិត្តបួនរូបទៀត បានយកអាយុជីវិតជាដើមទុន ធ្វើដើម្បីតស៊ូរំដោះជាតិ រំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត

ផ្ដើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏ក្លាហានមុះមុតឥតរួញរានេះហើយ ទើបអាចរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជា ចេញពីរបបយង់ឃ្នងខ្មែរក្រហម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេសរីកចម្រើនដូចពេលបច្ចុប្បន្ន។ កម្ពុជា ពីអតីតកាលធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងការឈ្លានពានពីបរទេសយ៉ាងឆ្អែតឆ្អន់ទៅហើយ។ ហេតុនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជារឿយៗប្រកាសយ៉ាងដាច់អហង្ការថា  ត្រូវរក្សា «សន្តិភាព» ឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ ទោះក្នុងតម្លៃណាក៏ដោយ៕

_______________

ស្រាវជ្រាវដោយ: សច្ចធម៌ប្រវត្តិសាស្រ្ត

To all social media: https://t.me/cambotory

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #សមមិត្តហ៊ុនសែន #ការរំដោះជាតិ #សន្តិភាព

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner