តុលាការអាមេរិកបើកដៃឱ្យលោក ត្រាំ និរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសទី៣

វ៉ាស៊ីនតោន ៖ ទីបំផុត តុលាការកំពូលអាមេរិក នៅថ្ងៃទី២៣ ខែមិថុនា បានបើកភ្លើងខៀវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានសិទ្ធិនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសទីបី។

ជាមួយគ្នានេះ រដ្ឋបាលរបស់លោក ត្រាំ បានសាទរចំពោះសេចក្តីសម្រេចរបស់តុលាការកំពូល។ ករណីនេះមានជាប់ពាក់ព័ន្ធនឹងជនចំណាកស្រុកមកពីប្រទេសចំនួន៨ មានដូចជាមីយ៉ាន់ម៉ា ស៊ូដង់ខាងត្បូង គុយបា ម៉ិកស៊ិក ឡាវ និងវៀតណាម ដែលត្រូវបាននិរទេសកាលពីខែឧសភា តាមជើងហោះហើរទៅកាន់ប្រទេសស៊ូដង់ខាងត្បូង។

ឧបការីទទួលបន្ទុកកិច្ចការសាធារណៈនៃក្រសួងសន្តិសុខមាតុភូមិអាមេរិក (DHS) លោកស្រី Tricia McLaughlin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីសម្រេចនេះ គឺជាជ័យជម្នះសម្រាប់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាជនអាមេរិក។

លោកស្រីថា ការនិរទេសជនអន្តោប្រវេសន៍នឹងធ្វើឡើងតាមរយៈជើងហោះហើរ ហើយក្រសួងសន្តិសុខមាតុភូមិនឹងអាចអនុវត្តសិទ្ធិអំណាចស្របច្បាប់របស់ខ្លួន និងដកជនបរទេសខុសច្បាប់ទៅកាន់ប្រទេសដែលមានបំណងទទួលយកពួកគេ។

គួរកត់សម្គាល់ សេចក្តីសម្រេចរបស់តុលាការកំពូល ដែលមានសំឡេងភាគច្រើនដោយក្រុមអភិរក្សនិយម បានធ្វើឡើងនៅក្នុងជម្លោះផ្លូវច្បាប់ ជុំវិញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ នៅក្នុងការនិរទេសជនអន្តោប្រវេសន៍យ៉ាងឆាប់រហ័សទៅកាន់ប្រទេសផ្សេងៗក្រៅពីប្រទេសរបស់ពួកគេ៕

ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner