អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថលស្តីពី ៖ ការពង្រឹងសមត្ថភាពមន្ត្រី- បុគ្គលិកសារមន្ទីរមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា ដើម្បីពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិកនៃសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បានបើកវគ្គបណ្តុះបណ្តាលមួយស្តីពី «ការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី»។

យោងតាមការផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ អាជ្ញាធរជាតិអប្សរា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងគោលបំណងចែករំ លែកបទពិសោធន៍ ពង្រឹងសមត្ថភាពលើផ្នែក “ការអត្ថាធិប្បាយតាមឯកសារឌីជីថល សីលធម៌ក្នុងការប្រើប្រាស់ឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត និរន្តរភាព និងការប្រើប្រាស់ឌីជីថល និងការថែរក្សាសមុច្ច័យសម្រាប់ពេលអនាគត”។

អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ រួមមានឯកឧត្តម ឡុង កុសល អគ្គនាយករងអា ជ្ញាធរជាតិអប្សរា, លោកស្រីបណ្ឌិត Emma Duester សាស្រ្តាចារ្យរងផ្នែកបេតិកភណ្ឌវប្បធម៌ឌីជីថល និងជាអ្នកជំ នាញនៅសាកលវិទ្យាល័យ Jiao Tong ទីក្រុងសៀងហៃ ។

អ្នកជំនាញដែលបានឡើងធ្វើបទបង្ហាញក្នុងវគ្គបណ្តុះបណ្តាលនោះ រួមមាន ៖ លោកបណ្ឌិត Tammy Wong Hulbert អ្នកជំនាញ និងសាស្ត្រាចារ្យផ្នែកសិល្បៈ អភិរក្ស និងអប់រំ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី, លោក Ondris Pui អ្នកជំនាញបច្ចេកវិទ្យាផ្នែកបេតិកភណ្ឌវប្បធម៌ នៅសាកលវិទ្យាល័យ RMIT និងលោកស្រី Michal Teague នាយករងគ្រប់គ្រងកម្មវិធីឯកទេស Design នៅសាកលវិទ្យាល័យ RMIT ។

សិក្ខាកាម ដែលបានចូលរួមក្នុងកម្មវិធីនេះ គឺជាថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិក របស់សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ។

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានបង្កើតក្រោមកិច្ចសហប្រតិបត្តិការពីប្រទេសចំនួន ៦ ដែលស្ថិតនៅតាមទន្លេមេគង្គ និងទន្លេគង្គា រួមមាន ប្រទេសកម្ពុជា ឥណ្ឌា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម និងបានបើកដំណើការដំបូងនៅក្នុងឆ្នាំ២០១៤។ សារមន្ទីរ គឺជាកន្លែងដែលសិស្សានុសិស្ស និងពលរដ្ឋទូទៅអាចស្វែងយល់ពីវាយនភណ្ឌ និងអំពីប្រវត្តិនៃសម្លៀកបំពាក់ស្របទៅតាមភូមិសាស្ត្រនៅតំបន់អាស៊ី មានសម្លៀកបំពាក់ប្រពៃណី ដែលខុសគ្នាអាស្រ័យលើវត្ថុធាតុដើមច្រើនប្រភេទផ្សេងៗគ្នា ដំណើការផលិតអំបោះ ការជ្រលក់ពណ៌ ឧបករណ៍តម្បាញ វិធីសាស្ត្រផលិត និងបច្ចេកទេសតុបតែងលម្អ ។
សារមន្ទីរវាយនភណ្ឌប្រពៃណី

អាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណជនបានចូលទស្សនា ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ ពីម៉ោង៨និង៣០នាទីព្រឹក ដល់ម៉ោង ៤ល្ងាច ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner