កម្មករចៀរជ័រកៅស៊ូម្នាក់៖ការងារនៅជិតផ្ទះ ទោះចំណូលតិចជាង​ការធ្វើចំណាកស្រុក ប៉ុន្តែបានរីករាយជុំគ្រួសារ

កំពង់ចាម៖លោក ឃឹម ឈឿង ជាប្រជាជនរស់នៅក្នុងភូមិមេឃ ឃុំព្រែកកក់ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម ។​លោកបាន​បម្រើការ​នៅក្រុមហ៊ុនចំការកៅស៊ូបឹងកេត​ក្នុងតួនាទី​ជាកម្មករចៀរជ័រអស់​រយៈពេលជាង២០ឆ្នាំ​ហើយ ។ លោកទទួលប្រាក់ចំណូលពីក្រុមហ៊ុន​ក្នុងមួយខែ បានចាប់ពី៧០ទៅ៨០ម៉ឺនរៀល​​ក្នុងនោះ​ក៏មាន​ប្រាក់​ប្រមូលផលមួយទៀតបន្ថែមពីលើប្រាក់ប្រចាំខែផងដែរ។

លោក ឃឹម ឈឿង បានប្រាប់អ្នកយកព័ត៌មានយើងថា ធ្វើការងារ​នៅក្នុងមូលដ្ឋានដែលកំពុងរស់នៅ ទោះបីបាន​ប្រាក់កម្រៃពលកម្ម​ទាបជាងធ្វើចំណាកស្រុកទៅធ្វើការជាពលករនៅក្រៅប្រទេសក្តី ប៉ុន្តែយើងបានរស់នៅជុំគ្រួសារ។លោកអាចមើលថែក្រុម​គ្រួសារ និងសប្បាយរីករាយជាមួយគ្នា។ ខុសពីការធ្វើចំណាកស្រុក​ គឺរាប់ខែ​រាប់ឆ្នាំ ទើបបាន​មកលេងផ្ទះម្តង។គ្រួសារខ្វះការជួបជុំ ខ្វះការមើល​ថែ​គ្នាទៅវិញទៅមក។

កម្មករចៀរជ័ររូបនេះបន្តថា បើនិយាយអំពីទំហំការងារជាពលករ​ចំណាកស្រុកនៅក្រៅប្រទេស និងធ្វើការងារនៅ​ក្នុងស្រុក ឬក្នុង​មូលរដ្ឋានស្រុកយើងរស់នៅ វាមិនខុសគ្នាប៉ុន្មាននោះទេ ។ ចំណាក​ស្រុកនៅ​ក្រៅប្រទេសបានកម្រៃ​ខ្ពស់​ជាងបន្តិច តែក៏ត្រូវចំណាយ​​ច្រើនទៅវិញ លើការស្នាក់នៅ ការហូបចុកជាដើម ។ទូទាត់ទៅគឺ​ប្រហាក់ប្រហែលគ្នា។
លោកបានបន្ថែមថា ដូចជារូបលោកជាដើម លោកធ្វើការនៅជិតផ្ទះ ។លោកមិនចំណាយលើការស្នាក់នៅទេ។ធ្វើការនៅទីនេះ​ពេល​មានជំងឺ មានពេទ្យរបស់ក្រុមហ៊ុនព្យាបាល​ដោយមិនអស់ប្រាក់ទៀតផង។អ្វីដែលកក់ក្តៅបំផុតគឺបានរស់នៅជុំប្រពន្ធ កូន ឪពុកម្ដាយ បងប្អូន​ជាដើម។

យោងតាមការសាកសួរផ្ទាល់ ប្រភពពីកម្មករចៀរជ័រកៅស៊ូ នៅក្នុង​ក្រុមហ៊ុនចំការកៅស៊ូបឹងកេត គឺកម្មករ​ម្នាក់អាច​រកប្រាក់កម្រៃបាន​ពីការងារយ៉ាងហោចចាប់ពី៧០ម៉ឺនរៀលឡើងទៅក្នុងមួយខែ។នេះ​នៅមិនទាន់គិត​ប្រាក់​អត្ថ​ប្រយោជន៍​បន្ថែមពីក្រុមហ៊ុនទៀតផង៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner