អ៊ីរ៉ង់ថ្កោលទោសសម្តីលោក Trump ដែលមើលងាយលោក Khamenei

បរទេស ៖ អ៊ីរ៉ង់បានថ្កោលទោស ការអត្ថាធិប្បាយ ជាអ្វីខ្លួនហៅថា «មិនគោរព និង មិនអាចទទួលយកបាន» របស់លោក Trump ដែលមើលងាយ មកលើលោក Khamenei មេដឹកនាំកំពូលរបស់សាធារណរដ្ឋឥស្លាម មួយនេះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្កោលទោស ពាក្យសម្តី របស់លោក Trump បន្ទាប់ពីប្រធានាធិបតីអាមេរិក រូបនេះ បានអះអាងថា លោកបានជួយសង្គ្រោះ លោក Ayatollah Ali Khamenei ពី «ការស្លាប់ដ៏អាក្រក់ និងគ្មានតម្លៃ»។

លោក Araghchi បានបង្ហោះ នៅលើគណនី តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ប្រសិនបើប្រធានាធិបតី Trump ពិតប្រាកដ ក្នុងការចង់បានកិច្ចព្រមព្រៀងមួយ គាត់គួរតែទុកចោលនូវសំដី ដែលមិនគោរព និងមិនអាចទទួលយកបាន ចំពោះមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ គឺ លោក Ayatollah Khamenei ហើយឈប់ធ្វើឱ្យអ្នកគាំទ្ររាប់លាននាក់ របស់គាត់ អស់សង្ឃឹម» ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយថា «ប្រជាជនអ៊ីរ៉ង់ដ៏អស្ចារ្យ និងមានឥទ្ធិពល ដែលបានបង្ហាញពិភពលោកថា របបអ៊ីស្រាអែលគ្មានជម្រើស ក្រៅពីរត់ទៅរក «ប៉ា» ដើម្បីជៀសវាង ការរុញច្រានដោយកាំជ្រួចរបស់យើង សូមកុំធ្វើជាប្រព្រឹត្តដោយសប្បុរស ជាមួយនឹងការគំរាមកំហែង និងការប្រមាថ» ។ ពាក្យថា «ប៉ា» ត្រង់ចំណុច រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ហាក់ចង់សំដៅលើ អាមេរិក ខណៈដែលអ៊ីស្រាអែល គឺជាកូន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner