ពួកហ៊ូធីបាញ់មីស៊ីលផ្លោងលើអ៊ីស្រាអែល

បរទេស ៖ ក្រុមឧទ្ទាមហ៊ូធី នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេទើបតែបានបាញ់មីស៊ីលផ្លោង ទៅលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ជាការឆ្លើយតបទៅនឹងការប្រព្រឹត្ត របស់អ៊ីស្រាអែល ចំពោះប៉ាឡេស្ទីន ក្នុងអំឡុងសង្គ្រាម ហ្គាហ្សា។

នៅក្នុងតំបន់ជាច្រើន នៃប្រទេសអ៊ីស្រាអែល «ស៊ីរ៉ែនព្រមាន» បានបន្លឺឡើង មុនពេលដែលកងទ័ព បានប្រកាសថា មីស៊ីល ទំនងជា ត្រូវបានស្ទាក់ចាប់ ដោយជោគជ័យ»។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធាឧទ្ទាម លោក Yahya Saree បាននិយាយថា ក្រុម Huthi បានបាញ់ទៅលើ «គោលដៅសត្រូវអ៊ីស្រាអែល ដ៏រសើប នៅក្នុងតំបន់ Beersheba ដោយប្រើមីស៊ីលផ្លោង Dhu al-Fiqar»។

ក្រុម ហ៊ូធី បានបើកការវាយប្រហារ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ម្តងហើយម្តងទៀត ប្រឆាំងនឹងអ៊ីស្រាអែល គាំទ្រប៉ាឡេស្ទីន ចាប់តាំងពីមានសង្គ្រាម នៅតំបន់ហ្គាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ មក។

លោក Saree បាននិយាយថា ក្រុមឧទ្ទាម ដែលគេជឿថា មានអ៊ីរ៉ង់ នៅពីក្រោយមួយនេះ នឹង «បន្តប្រតិបត្តិការគាំទ្ររបស់ខ្លួន រហូតដល់ការឈ្លានពានប្រឆាំងនឹង Gaza ត្រូវបញ្ចប់ ហើយការឡោមព័ទ្ធ ត្រូវបានដកចេញ»។ ជាការកត់សម្គាល់ នេះគឺជាវាយប្រហារ លើកដំបូង ចាប់តាំងពីអ៊ីរ៉ង់ និងអ៊ីស្រាអែល បានព្រមព្រៀងគ្នា លើបទឈប់បាញ់ ក្រោយធ្វើសង្គ្រាម បាន១២ថ្ងៃ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner