ស.ស.យ.ក ស្រុកថ្មពួក ជំរុញឲ្យយុវជនលេងកីឡា ដើម្បីសុខភាព និងជៀសផុតពីបញ្ហគ្រឿងញៀន
( ខេត្តបន្ទាយមានជ័យ )៖ កាជំរុញឲ្យយុវជនលេងកីឡាដើម្បីសុខភាពនិងជៀសផុតពីបញ្ហគ្រឿងញៀន នេះបើតាមថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យបានលើកឡើង ក្នុងកម្មវិធី ប្រកួតកីឡាបាល់ទាត់ មិត្តភាពបុរសសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកថ្មពួក ។
លោក ម៉ៅ ស៊ី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មពួក បានជុំវិញការកីឡាបាល់ទាត់ មិត្តភាពបុរសសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកថ្មពួក កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ ។
លោកស្រី ពាក សិលា អភិបាលរងស្រុក និងជា ប្រធានស.ស.យ.ក.ស្រុកថ្មពួក បានបញ្ជាក់បន្ថែមពី ក្រោមម្លប់ សន្តិភាពទើបយើងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះមានវិស័យកីឡាផងដែរ ។ ហើយការប្រកួតកីឡានៅថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្អូនៗ ជាយុវជនជំនាន់ក្រោយ ក្នុងនាមជាយុវជនស្រឡាញ់កីឡា ជៀសវាងពីអបាយមុខគ្រប់ប្រភេទ ដោយយើងបង្វែរពីពេលទំនេរពីការ រៀនសូត្រនិងការងារ នាំពួកគេឲ្យផ្តោតមក លើការលេងកីឡា វិញ ដ្បិតកីឡាក៏ជាលំហាត់ប្រាណដើម្បីសុខភាពផងដែរ។
សូមបញ្ជាក់ កម្មវិធីប្រកួតកីឡាមិត្តភាពបាល់ទាត់ ស.ស.យ.ក. ស្រុកថ្មពួក ពេលនេះបានធ្វើឡើងនៅបរិវេណមុខវិទ្យាល័យហ៊ុនសែន ស្រុកថ្មពួក មានរយៈ ពេលមួយថ្ងៃ ។ ហើយការប្រកួតកីឡាបាល់ទាត់នេះមាន៣ក្រុម គឺជម្រើសយកក្រុមដែលមានពិន្ទុរច្រើនជាប់ចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ចំពោះចំណាត់ថ្នាក់លេខ១ ទទួលបានពានមាស១ និងថវិកា ២០ម៉ឺនរៀល ,លេខ២ លេខ៣ ទទួលបានថវិកា ២០ម៉ឺនរៀល
ស្មើគ្នា ៕






ដោយ ៖ គៀន ច័ន្ទហ៊ីន