ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យតំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ចូលជួបសម្តែងការគួរសម និងជម្រាបលា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យលោកស្រី Ms. Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាតិប្រចាំកម្ពុជា (UNDP Resident Representative) ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសដែលលោកស្រីបានបញ្ចប់បេសកកម្មនៅកម្ពុជា នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូន លោកស្រី Ms. Alissar អំពីវឌ្ឍនភាពការងាររបស់ក្រសួង ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឌីជីថល គម្រោងបង្កើតសួនឌីជីថល ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេស verify.gov.kh និង SupperApp។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរខ្ពស់ចំពោះបេសកកម្មរបស់លោកស្រី Ms. Alissar លើកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួង និង UNDP ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយតំណាងបេសកកម្មថ្មីដែលនឹងមកដល់នាពេលខាងមុខ ៕
ដោយ ៖ ង៉ាន់ ទិត្យ





