ក្រសួងប្រៃសណីយ៍បើកសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្ដីពីសន្តិសុខសាយប័រ “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ”សម្រាប់តម្រង់ទិសក្នុងការត្រៀមធ្វើបរិវត្តកម្មឌីជីថល

(ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃសិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាល ស្តីអំពី “ការកសាងភាពធន់សាយប័រ និងវប្បធម៌សុវត្ថិភាពសាយប័រ” នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT)។

សិក្ខាសាលានិងវគ្គបណ្ដុះបណ្ដាលខាងលើនេះ ត្រូវបានរៀបចំឡើងមិនមែនគ្រាន់តែជាកម្មវិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ការផ្លាស់ប្តូរចំណេះដឹង កិច្ចសហប្រតិបត្តិការ និងជាការចែករំលែកយុទ្ធសាស្ត្រសម្រាប់តម្រង់ទិស ក្នុងការត្រៀមធ្វើបរិវត្តកម្មឌីជីថល ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សស្ទើគ្រប់វិស័យ ក្នុងនោះរួមមាន ការការពារនូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ កិច្ចការក្នុងការពារទិន្នន័យ និងបង្កើនការជឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល។​

កម្មវិធីខាងបានស្វែងយល់បន្ថែមអំពីយន្តការនៃការអនុវត្តល្អបំផុត លើផលប៉ះពាល់ដែលបណ្តាលអំពីការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងគោលការណ៍ជាក់ស្តែងដែលអាចត្រូវបានកំណត់ក្នុងការបំពេញការងារតាមតម្រូវការជាក់លាក់របស់ស្ថាប័នរដ្ឋាភិបាលទាំងមូល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner