អ៊ីរ៉ង់ដកខ្លួនពីអង្គការឃ្លាំមើលនុយក្លេអ៊ែរជាផ្លូវការ

តេហេរ៉ង់ ៖ មេដឹកនាំអ៊ីរ៉ង់បានអនុម័តច្បាប់មួយ ក្នុងគោលបំណងបញ្ឈប់កិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) និងជាការប៉ន់ប៉ង់ចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញដោយសម្ងាត់ ក្រោយរងការខូចខាតដោយសារអាមេរិកទម្លាក់គ្រាប់បែក។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ថា លោកប្រធានាធិបតី Masoud Pezeshkian បានបញ្ជាឱ្យអង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូល និងក្រសួងការបរទេស ឱ្យចាប់ផ្តើមអនុវត្តច្បាប់នេះ។

ការសម្រេចចិត្តរបស់អ៊ីរ៉ង់នេះ កើតឡើងស្របពេលដែលទីក្រុងតេហេរ៉ង់បានស្តីបន្ទោសទីភ្នាក់ងារ IAEA ថា បានលួចឃុបឃិតជាមួយអ៊ីស្រាអែល និងបើកផ្លូវឲ្យមានការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែ IAEA បានប្រកាសច្រានចោលការចោទប្រកាន់ទេ។

អ៊ីរ៉ង់គឺជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាមិនរីកសាយភាយ (NPT) ដែលតម្រូវឱ្យសមាជិកអនុញ្ញាតឱ្យមានការត្រួតពិនិត្យ និងត្រួតពិនិត្យគ្រឿងបរិក្ខារនានា ដើម្បីបញ្ជាក់អំពីកម្មវិធីនុយក្លេអ៊ែរជាលក្ខណៈសន្តិភាព។

ស្របពេលជាមួយគ្នានេះ អាល្លឺម៉ង់បានចេញមុខព្រមានខ្លាំងៗថា ការសម្រេចចិត្តបែបនេះរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Pezeshkian ជាការបញ្ជូន “សញ្ញាដ៏មហន្តរាយ” សម្រាប់ពិភពលោក៕

ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner