អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ីស្លាប់ ក្រោយអស់តំណែង

បរទេស៖ លោក Roman Starovoit អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរុស្ស៊ី ដែលទើបត្រូវបានលោក ពូទីន បណ្តេញចេញពីតំណែង ត្រូវបានរកឃើញថា បានស្លាប់ហើយ នេះបើតាមការចេញផ្សាយ របស់កាសែត BBC កាលពីថ្ងៃចន្ទ។

បើតាមប្រភព គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្ស៊ី បាននិយាយថា លោក Roman Starovoit ត្រូវបានគេរកឃើញថា បានស្លាប់ហើយ ជាក់ស្តែងជាមួយនឹងរបួស ដោយយកកាំភ្លើងបាញ់ខ្លួនឯង។

លោកត្រូវបាន លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បណ្តេញចេញពីតំណែង កាលពីថ្ងៃចន្ទ។ ប៉ុន្តែ គ្មានហេតុផល សម្រាប់ការបណ្តេញលោក Starovoit ត្រូវបានផ្តល់ឱ្យដឹង នោះទេ ហើយ អនុរដ្ឋមន្ត្រីដឹកជញ្ជូន ឈ្មោះ Andrei Nikitin ត្រូវបានប្រកាស ជាអ្នកស្នងតំណែង ជំនួស លោក Starovoit ភ្លាមៗ។

គណៈកម្មាធិការស៊ើបអង្កេត បាននិយាយថា ខ្លួនកំពុងធ្វើការ ដើម្បីស្វែងរកមូលហេតុ នៃរឿងនេះ។ គួរបញ្ជាក់ថា លោក Starovoit ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន កាលពីខែឧសភា ឆ្នាំ២០២៤។ នៅមុនពេលបានតំណែងនេះ លោក Starovoit ធ្លាប់បានបម្រើការ ជាអភិបាលនៃតំបន់ Kursk អស់រយៈពេលជិត ៦ឆ្នាំ៕

ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner