ក្រុមកីឡាករកីឡាការិនីវាយសីកម្ពុជាបន្តធ្វើបានល្អក្នុងការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ឆ្នាំ២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់វគ្គប្រកួតជាក្រុមចម្រុះប្រទេសនិងប្រទេសដែលបានបញ្ចប់កាលពីថ្ងៃទី៩ ខែ កក្តដា ឆ្នាំ២០២៥ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ថ្នាក់តំបន់ ដោយក្រុមម្ចាស់ផ្ទះកម្ពុជាដណ្តើមមេដាយប្រាក់ ទាំង៣ប្រភេទអាយុ។ ហើយការប្រកួតបន្តចាប់ពីថ្ងៃទី១០ដល់១២ មានវិញ្ញាសាប្រកួតឯកក្តជន ប្រកួតវាយគូ និងវាយគូចម្រុះបុរសនិងនារី លើប្រភេទអាយុ១៥ឆ្នាំ .១៧ឆ្នាំ និង២៣ឆ្នាំ ក្រុមកីឡាវាយសីរបស់កម្ពុជាក៏នៅតែបន្តធ្វើបានយ៉ាងល្អគ្រប់ប្រភេទអាយុ ដោយបន្តឈ្នះឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គិតត្រឹមល្ងាចថ្ងៃទី១០ ។
ដោយឡែកការប្រកួតបន្តនៅថ្ងៃទី១១ ខែ កក្តដានេះ ក្រុមកីឡាវាយសីកម្ពុជា ក៏កំពុងប្រកួតដណ្តើមយកកៅអីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ទាំង៣ប្រភេទអាយុ ក្នុងនោះមានអាយុក្រោម ២៣ឆ្នាំ .អាយុក្រោម១៧ឆ្នាំ និងអាយុក្រោម១៥ឆ្នាំ ។

សម្រាប់ការប្រជែងឡើងទៅកាន់កៅអីវគ្គផ្តាច់នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា ហាក់មានក្តីរំពឹងខ្ពស់ ក្នុងការឈ្នះឡើងទៅយកដំណែងជើងឯកមេដាយមាស។ តែទោះជាបែបនេះក្តី នៅសល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រមួយទៀត ដែលនិងត្រូវធ្វើឡើង ចាប់ពីព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៥សែ្អកនេះ នៅក្នុងពហុកីឡដ្ឋានមរតកតេជោ ។

ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នឹងធ្វើឡើងនៅថ្ងៃទី១២ ខែ កក្តដា ស្អែកនេះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយការប្រកួតបើកឱ្យមហាជន ប្រជាពលរដ្ឋចូលទស្សនាដោយសេរី។ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករ ដើម្បីគាំទ្រលើកទឹកចិត្តកីឡាករកីឡាការិនីកម្ពុជាម្ចាស់ផ្ទះ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner