អ្នកចិញ្ចឹមត្រីចង់ឱ្យសហគមផ្គត់ផ្គង់ត្រីទិញត្រីចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន និងត្រូវកាត់បន្ថយនាំត្រីពីក្រៅចូល
(ភ្នំពេញ)៖ ក្រុមសមាជិក សមាគមវារីវប្បករ នៅកម្ពុជា បង្ហាញការគាំទ្រចំពោះរដ្ឋបាលជលផល និងក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក្នុងការជំរុញឱ្យមានការប្រើប្រាស់ និងគាំទ្រផលិតផលជលផលដែលជារបស់កម្ពុជា។

ការលើកឡើងរបស់សមាគម វារីវប្បករនៅកម្ពុជា នេះធ្វើឡើងក្រោយពីដែលមើលឃើញថា សមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជាកន្លងមកបានធ្វើការនាំចូលត្រីមកពីក្រៅប្រទេស ជាងការដែលទទួលទិញត្រីក្នុងស្រុក ដែលប្រការនេះផ្ទុយនឹងសេចក្តីណែនាំរបស់រដ្ឋបាលជលផល និង ក្រសួងកសិកម្ម កន្លងមកនេះ។

ក្រុមវារីវប្បករ កម្ពុជា បានលើកឡើងដែរថា ការទទួលទិញត្រីក្នុងស្រុកកាន់តែច្រើននោះនឹងជួយឱ្យការរកចំណូលពួកគេបានច្រើនទៅតាមនោះដែរ។

គួរបញ្ជាក់ដែរថា រដ្ឋបាលជលផល និងក្រសួងកសិកម្ម នាកន្លងមកនេះបានជំរុញដល់សមាគមអ្នកផ្គត់ផ្តង់ត្រីនៅកម្ពុជាត្រូវតែធ្វើការទទួលទិញត្រីវារីវប្បកម្ម និងក៏ដូចជាត្រីធម្មជាតិ ដែលមាននៅកម្ពុជាឱ្យបានច្រើន ចៀសវាងការដែលនាំត្រីចូលពីប្រទេសជិតខាងកម្ពុជា។

លោក យស់ នូច ជាអ្នកចិញ្ចឹមត្រីរស់នៅភូមិពន្លៃ ឃុំបាបោងស្រុកពាមរក៍ ខេត្តព្រៃវែងបានលើកថាលោកបានឃើញក្រុមហ៊ុននាំចូលនាំចូលត្រីពីប្រទេសជិតខាងស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទសុំឱ្យនាំចូលត្រីឱ្យបានច្រើន។

ត្រង់ចំណុចនេះក្នុងនាមជាកសិករនិងអ្នកចិញ្ចឹមត្រីបានបដិសេធចំពោះសហគមន៍ផ្តត់ផ្គង់ត្រីក៏ដូចជាក្រុមហ៊ុមដែលស្នើឲ្យមានការនាំចូលត្រីពីខាងក្រៅឲ្យបានច្រើនព្រោះវាធ្វើឲ្យប៉ះពាល់ការងារនិងជីវភាពរបស់អ្នកចិញ្ចឹមត្រីដូចជាពួកគាត់។
កសិកររូបនេះបានអះអាងថា ការនាំចូលត្រីពីខាងក្រៅដើម្បីផ្គត់ផ្គង់ក្នុងស្រុកប្រៀបដូចជាយកមកសម្លាប់កសិករក្នុងស្រុកអញ្ចឹង។
លោក យស់ នូច បានលើកឡើងទៀតថាការនាំចូលត្រីពេលខាងក្រៅបានតែផលប្រយោជន៍ពីក្រុមហ៊ុនបីបួនតែប៉ុណ្ណោះ ហើយវាធ្វើឱ្យប៉ះពាល់ដល់កសិករទូទាំងប្រទេស ដូច្នេះ ខ្ញុំគិតថាមិនបាច់នាំចូលច្រើននោះទេដោយងាកមកទិញត្រីក្នុងស្រុកទៅធ្វើការចែកចាយ ទៅបានហើយបើខ្វះទើបយើងធ្វើការផលិតបន្ថែមទៀត។
ដោយឡែកនៅក្នុងទិវាមច្ឆជាតិនៅខេត្តកំពង់ចាមកន្លងមកសម្តេចបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានជំរុ ញឱ្យអ្នកចិញ្ចឹ មត្រីពង្រើក ការចិញ្ចឹ មត្រីរ បស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខស្បៀង និងតម្រូវការប្រើ ប្រាស់ក្នុងស្រុក ព្រោះបច្ចុ ប្បន្នត្រីធម្មជាតិបានថយចុះគួរឱ្យកត់សម្គាល់ ដែលមិនអាចផ្គត់ផ្គង់គ្រ ប់តាមតម្រូវការ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានចាត់ទុកការរៀបចំ ទិវាមច្ឆជាតិ ១កក្កដា ២០២៤ គឺការបំផុសនូវចលនា និងជំរុញការចិញ្ចឹមត្រីនៅកម្ពុជា ដើម្បីធានានូវសន្តិសុខស្បៀង និងការ ហូបចុករបស់ប្រជាពលរដ្ឋដែលបានកើនឡើងជាបន្តបន្ទាប់៕
ដោយ ៖ ម៉ាដេប៉ូ
