រដ្ឋបាលរាជធានីភ្នំពេញរៀបចំកម្មវិធីសំណេះសំណាលជាមួយអតីតយុទ្ធជនក្នុងទិវាអតីតយុទ្ធជនលើកទី១២

ក្នុងឱកាសខួបលើកទី១២ទិវាអតិតះយុទ្ធជនកម្ពុជា២១ មិថុនាឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានជួបសំណេះសំណាលជាមួយអតិតៈយុទ្ធជាច្រើនរូប មកពីអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៦ឧសភានេះក្នុងគោលបំណងរំលឹកដល់គំរូវីរះភាពដ៏មោះមុត និងគុណបំណាច់ដ៏ធំធេងរបស់វីរះយុទ្ធជន យុទ្ធនារីនៃកងកំលាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ដែលបានពលីកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ដើម្បីជាតិមាតុភូមិជាទីស្នេហានៃយើង។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតិតៈយុទ្ធជននិងយុវនិតិ សម្បទារាជធានីភ្នំពេញឲ្យដឹងថា៖បច្ចុប្បន្ន មន្ទីរកំពុងគ្រប់គ្រងធ្វើរបបគោលនយោបាយដល់អតិតះយុទ្ធជនរាជធានីភ្នំពេញគិតត្រឹមខែឧសភា ឆ្នាំ២០១៩មាន ចំនួនសរុប៩.៣១៨នាក់។ក្នុងនោះមានជនពិការ ១.២៦១នាក់,គ្រួសារពលី១២១២នាក់,គ្រួសារមរណៈ៥៨២នាក់,និវត្តជន៣៦៨៤នាក់,ជនបាត់បង់ពលកម្ម ៦៧នាក់,បន្ទុក៩.៣១៨នាក់,កូន២៤១៤នាក់។គណៈកម្មាធិការសមាគមអតិតះ យុទ្ធជនកម្ពុជារាជធានីភ្នំពេញ បានចងក្រងសមាជិកសមាគមនៅតាមមូលដ្ឋានក្នុងរាចធានីភ្នំពេញមានចំនួន៨,៨០៦នាក់កំពុងទទួលរបបឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល។លោកជំទាវកែវ សុខពិសី ក្នុងនាមឯ.ឧឃួង ស្រេង  អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានកិត្តិយសសមាគមអតិតះយុទ្ធជនកម្ពុជារាជធានីភ្នំពេញបានអំពាវនាវដល់បងប្អូនឲ្យបន្តរក្សាស្មារតី,វីរះភាពអង់អាចក្លា ហានសក្ត័សមជារៀមច្បងដ៏ឆ្នើមទោះបីបច្ចុប្បន្នបងប្អូនក្លាយជាអតិតះយុទ្ធជន

ក៏ត្រូវបន្តរក្សាស្មារតី,វីរៈភាពដ៏ថ្លៃថ្លានេះជាប់ជានិច្ចដើម្បីជាគំរូល្អក្នុងសង្គមជាតិ និងសូមលើកទឹកចិត្តឲ្យបងប្អូនបន្តចូលរួមក្នុងការចលនាប្រឡងប្រណាំង៣ពូកែ គឺ៖ការធ្វើសេដ្ឋកិច្ចគ្រួសារពូកែ,ជួយគ្នាដើម្បីកាត់បន្ថយភាពក្រីក្រពូកែ,ការអភិវឌ្ឍន៏សហគម និងសង្គមជាតិពូកែស្របតាមគោលនយោបាយរបស់សមាគមអតីតះយុទ្ធជនកម្ពុជា និងក្រសួងសង្គមកិច្ចអតីតះយុទ្ធជន និងយុវនិតិ សម្បទា។លោកជំទាវថ្លែងថា៖ដោយមើលឃើញពីគុណបំណាច់ដ៏មានតំលៃមិន អាចកាត់ថ្លៃបានពីសំណាក់អតីតះយុទ្ធជនរបស់យើង សម្តេចតេជោហ៊ុនសែន បានបង្កើតឲ្យមានទិវារំលឹកអតីតះយុទ្ធជននេះឡើងនៅថ្ងៃទី២១មិថុនាជារៀងរាល់ឆ្នាំ។មិនតែប៉ុណ្ណោះសម្តេចនៅបានផ្តល់ជាដីសម្បទាន,ជាផ្ទះសម្បែង ជាថវិកានិងការបណ្តុះបណ្តាលវិជ្ជាជីវះជាដើមផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner