លោក ត្រាំ ថា នឹងបញ្ជូនអាវុធទៅអ៊ុយក្រែនច្រើនប្រភេទ

បរទេស ៖ មេដឹកនាំអាមេរិក លោក Donald Trump បានអះអាង កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងបញ្ជូនអាវុធជាច្រើន ទៅឲ្យប្រទេសអ៊ុយក្រែន។

បន្ទាប់ពីបានជួប ជាមួយប្រធានអង្គការណាតូ លោក Mark Rutte នៅសេតវិមាន
ប្រធានាធិបតីអាមេរិក រូបនេះ បាននិយាយថា «យើងនឹងបញ្ជូនឲ្យពួកគេ នូវសព្វាវុធ ជាច្រើនប្រភេទ»។

លោក Donald Trump សន្យាផ្តល់អាវុធបន្ថែមទៀត សម្រាប់អ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងជាមួយណាតូ។ លោក Trump បាននិយាយថា «នេះគឺជាឧបករណ៍យោធា តម្លៃរាប់ពាន់លានដុល្លារ ដែលនឹងទិញពីសហរដ្ឋអាមេរិក ទៅកាន់អង្គការ ណាតូ… ហើយ នឹងត្រូវបានចែកចាយ យ៉ាងឆាប់រហ័សទៅកាន់សមរភូមិ»។

លោក Mark Rutte ប្រធានអង្គការណាតូ ក្នុងពេលជួបលោក Trump បានអះអាងថា អាល្លឺម៉ង់ កាណាដា ដាណឺម៉ាក ហ្វាំងឡង់ ហូឡង់ ន័រវេស ស៊ុយអែត និងអង់គ្លេស ស្ថិតក្នុងចំណោមអ្នកទិញសព្វាវុធទាំងនោះ ជួយអ៊ុយក្រែន យោងតាមកិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក។

លោក Trump ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ប្រព័ន្ធមីស៊ីល Patriot មួយចំនួននឹងបញ្ជូនដល់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នេះបើយោងតាម ABC News៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner